leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយក មានប្រសាសន៍ក្នុងពិធី

មានប្រសាសន៍ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយក បានថ្លែងថា កាលពីមុន ក៏ដូចជាបច្ចុប្បន្ន កាសែតកងទ័ពប្រជាជន តែងតែសក្តិសមជាទីភ្នាក់ងារសារព័ត៌មានឈានមុខគេក្នុងស្ថានភាពសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី (ដូចជាគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាតជាដើម)។ អ្នកយកព័ត៌មានរបស់កាសែតកងទ័ពប្រជាជនសុទ្ធតែបានទៅដល់កន្លែងដែលគ្រោះថ្នាក់ និងលំបាកបំផុត ត្រៀមខ្លួន "ប្រឈមមុខនឹង" គ្រប់ស្ថានភាព មានវិធានការសរសេរ និងបោះពុម្ពផ្សាយកាសែតក្នុងគ្រប់កាលៈទេសៈ បំពេញល្អរាល់ភារកិច្ចដែល​បាន​ប្រគល់ជូន​ ព្រមទាំង​ស្មារតីនៃ "ជាអ្នកកាសែតផង និងជាយុទ្ធជនផង​" ត្រូវបានរក្សា និងលើកកម្ពស់ជានិច្ច។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​សំណេះសំណាលគ្នា
leftcenterrightdel
ប្រតិភូទាំងឡាយ​ថតរូប​ជា​អនុស្សាវរីយ៍​

បច្ចុប្បន្ននេះ កាសែតកងទ័ពប្រជាជនកំពុងអភិវឌ្ឍប្រកបដោយ​ស្ថិរភាព​ដែល​ទទួលបានការយកចិត្តទុកដាក់ ពិសេសពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាននយោបាយ នៃកងទ័ពប្រជាជនវៀតណាម លើ​រចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារ ប្រកានេះពិតជារីករាយណាស់។ កម្មាភិបាល អ្នកសារព័តមាន បុគ្គលិកទាំងអស់ នៃកាសែតកងទ័ពប្រជាជន តែងតែរួបរួមសាមគ្គីគ្នា  ស្រលាញ់គ្នា ជួយគ្នាទៅវិញទៅមក ខិតខំកសាងស្ថាប័នឲ្យបានរឹងមាំ ឆ្ពោះទៅមុខ ក្លាយជាទីភ្នាក់ងារសារព័ត៌មានពហុមេឌៀ។

leftcenterrightdel
ប្រតិភូអញ្ជើញចូល​រួម​ពិធី

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួមពិធី

លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានចង្អុលបង្ហាញថា កាសែតកងទ័ពប្រជាជនបានកំណត់ថា ដើម្បីរក្សា និងលើកតម្កើងអត្តសញ្ញាណ និងកិត្យានុភាពរបស់ខ្លួន​ គឺត្រូវមានការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ក្នុង​គោលបំណងគឺមានខ្លឹមសារល្អៗ ស៊ីជម្រៅ។ កាសែតកងទ័ពប្រជាជនប្រចាំថ្ងៃរក្សាល្អតួនាទីរបស់ខ្លួន ហើយ​ផ្តោតលើការអភិវឌ្ឍកាសែតអេឡិចត្រូនិក រួម​ទាំង​ពង្រីកបណ្តាញផ្សព្វផ្សាយ បណ្តាញសង្គម (facebook, youtube, tiktok, zalo, instagram) ដើម្បីទាក់ទាញអ្នកអាន អ្នកមើល អ្នកស្តាប់យ៉ាងច្រើន។ ទន្ទឹម​នឹង​នោះ ​កាសែតក៏យកចិត្តទុកដាក់យ៉ាងខ្លាំង​លើសកម្មភាពសង្គម កីឡា និងសកម្មភាពសប្បុរសធម៌ដូច​ជា​សាងសង់ផ្ទះសប្បុរសធម៌ សាលារៀន ផ្តល់ប្រាក់ ជូនអំណោយ...។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Phuc Nguyen អតីតអគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន មានប្រសាសន៍​ក្នុងពិធី
leftcenterrightdel
ទិដ្ឋភាពនៃពិធី

តាងនាមថ្នាក់ដឹកនាំ កម្មាភិបាល អ្នកសារព័ត៌មាន អ្នកនិពន្ធ បុគ្គលិក និងយុទ្ធជនគ្រាប់ជំនាន់ នៃកាសែតកងទ័ពប្រជាជន លោកឧត្តមសេនីយ៍ទោ Le Phuc Nguyen អតីតអគ្គនិពន្ធនាយក នៃកាសែតកងទ័ពប្រជាជនបានចែករំលែកថា៖ "យើងមានមោទនភាពជាខ្លាំងដែលឃើញមនុស្សជំនាន់នេះទទួលមរតកយ៉ាងល្អ​​ពីជំនាន់មុន ហើយ​មានការច្នៃប្រឌិត និងផ្លាស់ប្តូរថ្មីជាច្រើននៅក្នុងយុគសម័យថ្មី។ យើងជឿជាក់យ៉ាង​មោះមុត​ថា​ កាសែតកងទ័ពប្រជា​ជន​នឹងឈានដល់កម្រិតកំពស់​ថ្មីមួយទៀត"៕

បកប្រែដោយ Duy Hoan