ភូមិវប្បធម៌ទេសចរណ៍ Lo Lo Chai (ឃុំ Lung Cu ខេត្ត Tuyen Quang) និងភូមិទេសចរណ៍សហគមន៍ Quynh Son (ឃុំ Bac Son ខេត្ត Lang Son) ត្រូវបានទទួលស្គាល់ថាជាភូមិចំនួន ២ ក្នុងចំណោមភូមិទេសចរណ៍សហគមន៍ល្អបំផុតនៅលើពិភពលោក ឆ្នាំ ២០២៥។

leftcenterrightdel
ទិដ្ឋភាពនៃភូមិទេសចរណ៍សហគមន៍ Quynh Son

កិត្តិនាមត្រូវបានជ្រើសរើសដោយផ្អែកលើប្រព័ន្ធលក្ខណៈវិនិច្ឆ័យលើអភិបាលកិច្ច ការច្នៃប្រឌិត និរន្តរភាព បរិស្ថាន និងការរួមចំណែកដល់គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ។ មកទល់បច្ចុប្បន្ននេះ វៀតណាមមានភូមិចំនួន ៥ ដែលត្រូវបានទទួលស្គាល់ដោយអង្គការទេសចរណ៍របស់អង្គការសហប្រជាជាតិ រួមមាន៖ ភូមិ Thai Hai (ខេត្ត Thai Nguyen), ភូមិ Tan Hoa (ខេត្ត Quang Tri), ភូមិបន្លែ Tra Que (ទីក្រុង Da Nang), ភូមិ Lo Lo Chai (ខេត្ត Tuyen Quang) និងភូមិ Quynh Son (ខេត្ត Lang Son)៕

បកប្រែដោយ Huyen Trang