កម្មវិធីនេះត្រូវបានដាក់ពង្រាយទូទាំងប្រទេសក្នុងរយៈពេល ៦៥ ថ្ងៃ (ពីថ្ងៃទី ១៣ ខែសីហា ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥)។ គិតត្រឹមថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ កម្មវិធីទទួលបានការគាំទ្រជាទឹកប្រាក់សរុប ៦១៥ ពាន់លានដុង (ជិត ២៥ លានដុល្លារអាមេរិក) ពោលគឺកើនជិត ១០ ដងនៃគោលដៅដំបូង។

leftcenterrightdel
ប្រតិភូចូលរួមក្នុងពិធី

មានប្រសាសន៍ក្នុងពិធីនេះ លោក Nguyen Hai Anh អនុប្រធានសមាគមកាកបាទក្រហមវៀតណាមបានអះអាងថា៖ ឥទ្ធិពលនៃកម្មវិធីមិនត្រឹមតែរីកសាយភាយក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងបានរីកសាយភាយជុំវិញពិភពលោកទៀតផង។

យុទ្ធនាការជួយគាំទ្រប្រជាជនគុយបា “៦៥ ឆ្នាំពោរពេញទៅដោយមនោសញ្ចេតនា វៀតណាម-គុយបា” ត្រូវបានបញ្ចូលទៅក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមជាន់ខ្ពស់វៀតណាម-គុយបា ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តខែសីហា (ថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៥ / ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥) និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៥)។

រីឯលោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា៖ យើងទើបតែឆ្លងកាត់រយៈពេល ៦៥ ថ្ងៃ ដែលធ្វើឲ្យរំភើបបេះដូងប្រជាជនវៀតណាម និងគុយបា។ ទាំងនោះគឺជាថ្ងៃដែលមិនអាចបំភ្លេចបាន នៅពេលដែលយើងខ្ញុំរំជួលចិត្តយ៉ាងខ្លាំងដោយក្តីស្រលាញ់របស់ប្រជាជនវៀតណាមរាប់លាននាក់។ យុទ្ធនាការ “៦៥ ឆ្នាំពោរពេញទៅដោយមនោសញ្ចេតនា វៀតណាម-គុយបា” ពិតជាបានជ្រួតជ្រាបក្នុងដួងចិត្តប្រជាជននៃប្រទេសទាំងពីរ។ រាល់ការរួមចំណែក មិនថាធំ ឬតូច ហួសពីតម្លៃសម្ភារៈរបស់វា ហើយពិតជាក្លាយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលជាសាមគ្គីភាព ក្តីមេត្តា និងការដឹងគុណ៕

បកប្រែដោយ Huyen Trang