វៀតណាម និងអង់គ្លេសខិតខំនាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍទៅកាន់ដំណាក់កាលថ្មី
កប.អនឡាញ - នាល្ងាចថ្ងៃទី១៨ ខែតុលា លោក Le Hoai Trung រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Yvette Copper រដ្ឋមន្ត្រីការបរទេសអង់គ្លេស។
លោក Le Hoai Trung រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស បានអបអរសាទរលោកស្រី Yvette Copper ចំពោះមុខតំណែងថ្មី ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអង់គ្លេស ដែលជាដៃគូសំខាន់នាំមុខគេរបស់វៀតណាមនៅអឺរ៉ុប។
    |
 |
លោក Le Hoai Trung រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Yvette Copper រដ្ឋមន្ត្រីការបរទេសអង់គ្លេស (រូបថត៖ baoquocte.vn) |
រីឯលោកស្រី Yvette Copper បានអះអាងថា អង់គ្លេសនឹងសម្របសម្រួលជាមួយវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅលើកកំពស់ទំនាក់ទំនងទ្វេភាគី។ លោកស្រី Yvette Copper បានសង្កត់ធ្ងន់ថា ក្រសួងការបរទេសអង់គ្លេសនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំថ្នាក់ជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួង និងស្ថាប័ននៃភាគីទាំងពីរ។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តតាមផែនការសកម្មភាពអនុវត្តក្របខណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរ ចរចា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការថ្មី បង្កើតក្របខ័ណ្ឌច្បាប់អំណោយផល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍទៅកាន់ដំណាក់កាលថ្មី៕
បកប្រែដោយ Huyen Trang