នៅក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងការពង្រឹងថែមទៀត និងនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស ឆ្ពោះទៅរកដំណាក់កាលអភិវឌ្ឍន៍ថ្មី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួប លោក Iain Frew ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងប្រចាំនៅវៀតណាម 

តាមលោកអគ្គលេខាបក្ស ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍយ៉ាងសំខាន់ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ សមស្របនឹងកម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស។ លោក To Lam អគ្គលេខាបក្ស ក៏បានចង្អុលបង្ហាញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ ជាពិសេសលើវិស័យការពារជាតិ-សន្តិសុខ ហិរញ្ញវត្ថុ-រូបិយវត្ថុ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា កម្លាំងពលកម្ម ការបំប្លែងថាមពល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
 

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

រីឯខ្លួនវិញ លោក Iain Frew ឯកអគ្គរដ្ឋទូតអង់គ្លេស បានអះអាងថា ចក្រភពអង់គ្លេសចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់បំផុតក្នុងតំបន់ ហើយជឿជាក់ថា ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរនាពេលខាងមុខនឹងបង្កើតនូវសន្ទុះដ៏រឹងមាំ នាំមកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្ពស់ថ្មី។

ភាគីទាំងពីរបានអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ។ រួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជម្រុញ​ភាពជាដៃគូយុទ្ធសាស្ត្រឱ្យស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ស្របតាមផលប្រយោជន៍នៃប្រទេសទាំងពីរ។

បកប្រែដោយ Duy Hoan