ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំរដ្ឋមន្ត្រី ប្រធានគណៈប្រតិភូកីឡាមកពីប្រទេសសមាជិកអាស៊ានទាំង១០ និងទីម័រឡេស្តេ និងតំណាងលេខាធិការដ្ឋានអាស៊ាន ដើម្បីពិនិត្យកិច្ចសហប្រតិបត្តិការកីឡាក្នុងដំណាក់កាល ២០២១-២០២៥ និងតម្រង់ទិសសម្រាប់ផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ ២០២៦-២០៣០។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

មានប្រសាសន៍ក្នុងពិធីបើក លោក Nguyen Van Hung បានសង្កត់ធ្ងន់ថា៖ “កីឡាគឺជាស្ពានតភ្ជាប់សម្រាប់សន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ តាមរយៈកីឡា យើងមិនត្រឹមតែកសាងសហគមន៍ប្រកបដោយសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងទំនុកចិត្ត សាមគ្គីភាព និងការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិអាស៊ាន”។

កិច្ចប្រជុំបានឯកភាពខ្ពស់ចំពោះការលើកឡើងរបស់វៀតណាម ព្រមទាំងវាយតម្លៃថា គំនិតផ្តួចផ្តើមថ្មីនឹងរួមចំណែកក្នុងការបំពេញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការកីឡាអាស៊ានដ៏ទូលំទូលាយ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ ២០២៦-២០៣០។ ប្រធានគណៈប្រតិភូនៃប្រទេសទាំងឡាយបានអះអាងថា កីឡានឹងបន្តជាប្រភពនៃការបំផុសគំនិតសម្រាប់យុវជនជំនាន់ក្រោយ ជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសហគមន៍អាស៊ាន។ វៀតណាមត្រូវបានទទួលស្គាល់ចំពោះការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព តួនាទីដឹកនាំ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងវិស័យកីឡាក្នុងតំបន់៕

បកប្រែដោយ Huyen Trang