រីករាយនឹងការប្រណាំងទូកអបអរសាទរពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ
កប.អនឡាញ - ការប្រណាំងទូក មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយក្នុងពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី បង្ហាញពីសាមគ្គីភាពរបស់ជនរួមជាតិខ្មែរនៅភាគខាងត្បូងវៀតណាមផងដែរ។
នាថ្ងៃទី ១៩ ខែតុលា ទីក្រុង Can Tho បានប្រព្រឹត្តទៅការប្រណាំងទូក (១៤ នាក់) ដើម្បអបអរសាទរពិធីបុណ្យអកអំបុកឆ្នាំ ២០២៥ របស់ជនរួមជាតិខ្មែរ។
ការប្រណាំងនេះមានគោលបំណងបង្កើតបរិយាកាសសប្បាយរីករាយក្នុងចំណោមជនរួមជាតិខ្មែរក្នុងឱកាសពិធីបុណ្យអកអំបុក ឆ្នាំ២០២៥ ពង្រឹង និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរនិយាយរួម និងអ្នកដែលចូលចិត្តការប្រណាំងទូកនិយាយដោយឡែក ដើម្បីនាំយកការប្រណាំងទូកនេះចូលទៅក្នុងពិធីបុណ្យទាំងឡាយរបស់មូលដ្ឋាន។
    |
 |
បណ្តាក្រុមបានចូលរួមដោយស្មារតីខ្ពស់បំផុត (រូបថត៖ vnanet.vn) |
យោងតាមលោក To Minh Dien អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Vi Tan ទីក្រុង Can Tho ឲ្យដឹងថា ការប្រណាំងទូកបានទាក់ទាញជនរួមជាតិខ្មែរ និងប្រជាជនយ៉ាងច្រើនកុះករក្នុងតំបន់ ដែលចូលរួមក្នុងស្មារតីសាមគ្គីភាព និងជិតស្និទ្ធ។ នាពេលខាងមុខ មូលដ្ឋាននឹងរៀបចំការប្រណាំងទូកជាប្រចាំឆ្នាំជាប្រចាំ ដើម្បីរួមចំណែកក្នុងការអនុវត្តចលនាវប្បធម៌ សិល្បៈ និងកីឡាក្នុងតំបន់។
ការប្រណាំងឆ្នាំនេះមានក្រុមចូលរួមចំនួន ៣៧ ក្រុមមកពីទីក្រុង Can Tho និងខេត្ត An Giang ចែកចេញជា ៨ ក្រុម ប្រកួតក្នុងវិញ្ញាសាចម្ងាយ ៥០០ ម៉ែត្រ ដើម្បីជ្រើសរើសក្រុមលេខ ១ និងក្រុមលេខ ២ ក្នុងពូលនីមួយៗ ដើម្បីឈានទៅជុំបន្ទាប់។
បន្ទាប់ពីការប្រកួតពេញមួយថ្ងៃ គណៈកម្មការរៀបចំបានប្រគល់រង្វាន់លេខ ១ ជូនក្រុម Xa Xiem Cu រង្វាន់លេខ ២ ជូនក្រុម Sau Say Ta Mun និងរង្វាន់លេខ ៣ ជូនក្រុម Chua Thu Ba ៕
បកប្រែដោយ Duy Hoan