ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងក្នុងឱកាសអបអរសាទរខួបលើកទី ៦០ នៃការបង្កើតកាសែត Granma ដែលជាស្ថាប័នរបស់បក្សកុម្មុយនិស្តគុយបា និង Juventud Rebelde ដែលបង្កើតឡើងដោយអគ្គមេបញ្ជាការ Fidel Castro Ruz។

នៅក្នុងសុន្ទរកថាបើក លោកស្រី Yuniasky Crespo Baquero សមាជិកានៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មការសតិអារម្មណ៍គុយបា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយស្មោះត្រង់ក្នុងបរិបទភូមិសាស្រ្តនយោបាយនាបច្ចុប្បន្ន។ 

leftcenterrightdel
កាសែតដែលសរសេរអំពីបដិវត្តន៍វៀតណាម និងលោកប្រធានហូជីមិញ នៅកន្លែងតាំងពិព័រណ៌កាសែត Granma (រូបថត៖ vnanet.vn)

 

មហោស្រពសារព័ត៌មានមានការចូលរួមពីទីភ្នាក់ងារសារព័ត៌មានដ៏មានឥទ្ធិពលដូចជា Almaya-deen នៃប៉ាឡេស្ទីន People's Daily នៃប្រទេសចិន កាសែតប្រជាជននៃវៀតណាម កាសែត El Siglo នៃឈីលី កាសែត Conciencia នៃម៉ិកស៊ិក និងកាសែត People's Forum នៃសហរដ្ឋអាមេរិក។

នៅឯកន្លែងតាំងពិព័រណ៍របស់កាសែត Granma កាសែតប្រជាជននៃវៀតណាម ការបោះពុម្ពផ្សាយជាច្រើនដែលមានអត្ថបទអំពីប្រវត្តិសាស្ត្រវៀតណាម និងលោកប្រធានហូជីមិញត្រូវបានណែនាំដល់សាធារណជន។

ពីថ្ងៃទី ១៨ ខែតុលា មហោស្រពសារព័ត៌មានក៏មានការពិភាក្សា សកម្មភាពវប្បធម៌ និងការកម្សាន្តសម្រាប់មនុស្សគ្រប់វ័យ៕

បកប្រែដោយ Thanh Cong