នៅព្រឹកថ្ងៃទី ៣១ ខែតុលា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការពារវៀតណាមវៀតណាម ជាមួយ​ក្រសួងសង្គ្រាម និងក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការជំនះផលវិបាកនៃសង្គ្រាម បានធ្វើឡើងនៅទីស្នាក់ការក្រសួងការពារប្រទេស (ហាណូយ)។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Marc Evans Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមបានធ្វើអញ្ជើញ​ជាសហប្រធាននៃពិធីចុះហត្ថលេខា។

leftcenterrightdel
ប្រតិភូដែលចូលរួមពិធីចុះហត្ថលេខា

ដោយសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យបំផុត ក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងជំនឿថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់វៀតណាម និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការងារជំនះផលវិបាកនៃសង្គ្រាម ក្នុងពេលឆាប់ៗនេះ ដោយរួមចំណែកដល់ការអភិវឌ្ឍដ៏រឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងនៅក្នុងពិធីចុះហត្ថលេខា

លោកឯកអគ្គរដ្ឋទូត Marc Evans Knapper បានបញ្ជាក់ថា សហរដ្ឋអាមេរិកទទួលស្គាល់ និងថ្លែងអំណរគុណដល់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ និងការរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការជំនះផលវិបាកនៃសង្គ្រាមនិយាយរួម និងក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម (MIA) និយាយដោយឡែក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឯកអគ្គរដ្ឋទូត Marc Evans Knapper ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅថ្ងៃនេះ បញ្ជាក់ពីស្មារតីសហប្រតិបត្តិការដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងវៀតណាម។ កិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាមគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរ បន្តអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលអនាគត៕

បកប្រែដោយ Duy Hoan