leftcenterrightdel
វាគ្មិនក្នុងកិច្ចប្រជុំ និងសមាជិកសំខាន់ៗនៃគណៈកម្មាធិការទាក់ទងសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្ម semiconductor វៀតណាម-ជប៉ុន (រូបថត៖ vov.vn)

នៅក្នុងវគ្គពិភាក្សា ប្រតិភូបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការអភិវឌ្ឍធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា។ កិច្ចប្រជុំបានចេញសេចក្តីថ្លែងការណ៍ រួមទាំងការបង្កើតគណៈកម្មាធិការទាក់ទងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិសស័យ semiconductor វៀតណាម-ជប៉ុន។ គណៈកម្មាធិការនេះប្រមូលផ្តុំសាស្រ្តាចារ្យ និងបញ្ញវន្តនៃប្រទេសទាំងពីរដើរតួជាស្ពានតភ្ជាប់រវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាសក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងស្រាវជ្រាវស្របតាមស្តង់ដារអន្តរជាតិ។ កិច្ចប្រជុំបានឯកភាពបន្តរក្សានូវវេទិកាផ្លាស់ប្តូរវិជ្ជាជីវៈ និងការតភ្ជាប់ការសិក្សាឧស្សាហកម្ម៕

បកប្រែដោយ Huyen Trang