ពិធីបុណ្យ STEAMese ឆ្នាំ២០២៥ រួមចំណែកផ្សព្វផ្សាយបញ្ញាសិប្បនិម្មិតដល់សហគមន៍
នាថ្ងៃទី ១៩ ខែតុលា ពិធីបុណ្យ STEAMese ដែលជាពិធីបុណ្យ STEAM ប្រចាំឆ្នាំឈានមុខគេនៅវៀតណាមត្រូវបានប្រារព្ធឡើងនៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ។
ជាមួយនឹងប្រធានបទ "AI សម្រាប់អ្នកទាំងអស់គ្នា" ព្រឹត្តិការណ៍នេះបាននាំមកនូវសកម្មភាពទទួលបទពិសោធន៍ សិក្ខាសាលា និង ពានរង្វាន់ជាច្រើន ក្នុងគោលបំណងធ្វើឱ្យបញ្ញាសិប្បនិម្មិត (AI) ក្លាយជាសមត្ថភាពមូលដ្ឋាននៃយុគសម័យថ្មី។
    |
 |
សិស្សានុសិស្សដែលចូលរួមពិធីបុណ្យ STEAMese ឆ្នាំ២០២៥ |
ពិធីបុណ្យ STEAMese ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំដោយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNICEF), មូលនិធិ STEAM សម្រាប់វៀតណាម សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ ស្ថានទូតអាមេរិកប្រចាំនៅវៀតណាម រួមជាមួយសហគ្រាសល្បីឈ្មោះជាច្រើនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបញ្ជាក់ពីកិត្យានុភាពអន្តរជាតិនៃគំនិតផ្តួចផ្តើមនេះ។
គណៈប្រតិភូ និងភ្ញៀវកិត្តិយសបានចែករំលែកអំពីស្ថានភាពទូទៅនិងគំនិត ផ្តួចផ្តើមជាក់ស្តែង ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល លើកកំពស់សមត្ថភាពឌីជីថល សមត្ថភាព AI ទូទាំងប្រទេស និងលើកកម្ពស់ប្រៀបខ្លាំងនៃ AI សម្រាប់ការអភិវឌ្ឍរួម។ សកម្មភាពសំខាន់មួយទៀតក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូល AI គឺការប្រកួតកម្មវិធី AI ក្នុងការបង្រៀន និងរៀនសូត្រ ក្នុងបំណងចង់លើកតម្កើងគំនិតផ្តួចផ្តើម និងគំរូអនុវត្តន៍ AI របស់គ្រូបង្រៀន សិស្សានុសិស្ស និងសាលារៀន ព្រមទាំងបង្ហាញពីដំណោះស្រាយជាក់ស្តែងដែលអាចដាក់ឱ្យប្រើប្រាស់នៅក្នុងថ្នាក់រៀនតែម្ដង៕
តាម vovworld.vn