ជំនះពុះពារលើផលវិបាកនៃជំនន់ទឹកភ្លៀង ស្ដារស្ថិរភាពជីវភាពរស់នៅសម្រាប់ប្រជាជននៅតំបន់ភាគកណ្តាលឲ្យបានឆាប់ៗ
    
    
    
        
            
នៅចំពោះមុខស្ថានភាពគ្រោះមហន្តរាយធម្មជាតិដ៏ស្មុគស្មាញ កាលពីយប់ថ្ងៃទី ៣០ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានចុះហត្ថលេខាលើសារទូរលេខ ដោយស្នើឱ្យអាជ្ញាធរមូលដ្ឋានបន្តផ្តោតលើការស្វែងរក និងជួយសង្គ្រោះអ្នកដែលនៅតែបាត់ខ្លួន; ផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់អ្នករងរបួស; ទៅសួរសុខទុក្ខ លើកទឹកចិត្ត និងគាំទ្រការរៀបចំពិធីបុណ្យសពសម្រាប់អ្នកស្លាប់។ 
        
        
        
            
	យោងតាមស្ថិតិមិនគ្រប់គ្រាន់ គិតត្រឹមយប់ថ្ងៃទី ៣០ ខែតុលា ជំនន់ទឹកភ្លៀងនៅក្នុងតំបន់ភាគកណ្តាលប្រទេសវៀតណាម បណ្តាលឱ្យមានមនុស្សស្លាប់និងបាត់ខ្លួនចំនួន ២២ នាក់; ផ្ទះជាង ១២០.០០០ ខ្នងត្រូវបានទឹកជន់លិច ផ្លូវចរាចរណ៍ជាច្រើន ត្រូវបាក់ស្រុត កាត់ផ្តាច់ សំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ តំបន់ជាច្រើនត្រូវបានកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុង; សកម្មភាពផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
	
		
			|     | 
		
			|  | 
		
			| កេរ្តិ៍ដំណែលព្រះបរមរាជវាំង Hue ត្រូវបានទឹកជន់លិច (រូបថត៖ baochinhphu.vn) | 
	
	នៅចំពោះមុខស្ថានភាពគ្រោះមហន្តរាយធម្មជាតិដ៏ស្មុគស្មាញ កាលពីយប់ថ្ងៃទី ៣០ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាលើសារទូរលេខ ដោយស្នើឱ្យអាជ្ញាធរមូលដ្ឋានបន្តផ្តោតលើការស្វែងរក និងជួយសង្គ្រោះអ្នកដែលនៅតែបាត់ខ្លួន; ផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់អ្នករងរបួស; ទៅសួរសុខទុក្ខ លើកទឹកចិត្ត និងគាំទ្រការរៀបចំពិធីបុណ្យសពសម្រាប់អ្នកស្លាប់។ ជាពិសេស ដោយគ្រប់មធ្យោបាយទាំងអស់ ត្រូវក្ដាប់ជាប់ព័ត៌មានអំពីស្ថានភាពរបស់ប្រជាជន បញ្ជូនកម្លាំងទៅកាន់គ្រប់តំបន់ដែលនៅតែត្រូវបានកាត់ផ្តាច់ទំនាក់ទំនងដោយសារទឹកជំនន់ និងការបាក់ដី ដើម្បីផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ដល់គ្រួសារឱ្យបានឆាប់រហ័ស បញ្ជូនអ្នករងរបួស និងអ្នកជំងឺទៅមន្ទីរពេទ្យ ដើម្បីព្យាបាល រៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់គ្រួសារដែលបានបាត់ បង់ផ្ទះសម្បែង ដាច់ខាតមិនទុកឱ្យប្រជាជនត្រូវស្រេកឃ្លាន ឬគ្មានកន្លែងស្នាក់នៅឡើយ។
	ទន្ទឹមនឹងនេះ មូលដ្ឋាននានាត្រូវកៀរគរកម្លាំង មធ្យោបាយ ឧបករណ៍ និងសម្ភារៈឱ្យបានច្រើនបំផុត ដើម្បីផ្តល់អាទិភាពដល់ការជួសជុលសាលារៀន ផ្លូវថ្នល់ មណ្ឌលថែទាំសុខភាព ហេដ្ឋារចនាសម្ព័ន្ធអគ្គីសនី ទូរគមនាគមន៍ ដើម្បីធានាឲ្យសិស្សអាចទៅសាលារៀន ប្រជាជនមានកន្លែងទៅព្យាបាល និងមានការទំនាក់ទំនង ដោះស្រាយបញ្ហាអនាម័យបរិស្ថាន ទប់ស្កាត់ការផ្ទុះជំងឺបន្ទាប់ពីទឹកជំនន់៕
	តាម vovworld.vn