leftcenterrightdel
កុមារទស្សនានៅស្តង់តាំងបង្ហាញរបស់ក្រសួងការពារប្រទេស

ការតាំងពិព័រណ៍ "៨០ ឆ្នាំនៃដំណើរការឯករាជ្យ - សេរីភាព - សុភមង្គល" បានធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែសីហាមក នេះគឺជាព្រឹត្តិការណ៍នយោបាយ - វប្បធម៌ដ៏សំខាន់ដែលមានទ្រង់ទ្រាយធំបំផុត ដែលតាំងបង្ហាញពីសមិទ្ធិផលយ៉ាងធំធេងរបស់ប្រទេសជាតិក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។ តាមការគម្រោងទុក ការតាំងពិព័រណ៌គ្រោងនឹងបិទនៅថ្ងៃទី៥ ខែកញ្ញា ប៉ុន្តែដោយសារមានតម្រូវការទស្សនាយ៉ាងច្រើនពីសាធារណជន នាយករដ្ឋមន្ត្រីវៀតណាមបានសម្រេចពន្យាពេល១០ថ្ងៃទៀត រហូតដល់ថ្ងៃទី១៥ ខែកញ្ញា។

ពិធីបិទពិព័រណ៍នេះគ្រោងនឹងធ្វើឡើងនៅយប់ថ្ងៃទី ១៥ ខែកញ្ញា។ យោងតាមគណៈកម្មាធិការរៀបចំ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ចំនួនអ្នកទស្សនាសរុបមានចំនួនជិត ៨.៦លាននាក់។

បកប្រែដោយ Pham Diep