បេសកកម្មផ្សព្វផ្សាយរូបភាពរបស់ប្រទេស និងប្រជាជនវៀតណាម

ទិវាជាតិវៀតណាមនៅ EXPO 2025 បានធ្វើឡើង ជាមួយនឹងសកម្មភាពវប្បធម៌និងសិល្បៈជាបន្តបន្ទាប់។ ថ្លែងក្នុងពិធីនេះ លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា EXPO 2025 គឺជាព្រឹត្តិការណ៍សកលដ៏សំខាន់មួយ នេះគឺជាឱកាសសម្រាប់ប្រទេសនិងអង្គការអន្តរជាតិនៅជុំវិញពិភពលោកតាំងបង្ហាញពីសមិទ្ធិផល ចែករំលែកគំនិតផ្តួចផ្តើម និងដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ក្នុងស្មារតីនោះ ជាមួយនឹងប្រធានបទ "រចនាសង្គមអនាគតសម្រាប់ជីវិតរបស់យើង" EXPO 2025 គឺជាការរួមបញ្ចូលគ្នារវាងអតីតកាលនិងអនាគត ហើយជាឱកាសដ៏សំខាន់ សម្រាប់បណ្ដាប្រទេសផ្សព្វផ្សាយតម្លៃវប្បធម៌ សមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈឿនលឿន ព្រមទាំងបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការកសាងគំរូជីវិតដ៏ល្អរបស់យើង​នាពេលអនាគតដែរ។

leftcenterrightdel
ការសម្តែងសិល្បៈដោយសិល្បករវៀតណាមក្នុងទិវាជាតិវៀតណាមនៅ EXPO 2025

ដោយមានប្រទេសជិត ១៧០ ប្រទេសនិងអង្គការអន្តរជាតិ ក៏ដូចជាអ្នកទស្សនាប្រមាណ ៣០ លាននាក់ មកទស្សនា EXPO 2025 វៀតណាមដែលបានជ្រើសរើសប្រធានបទ "សង្គមប្រកាន់យកមនុស្សជាមជ្ឈភាព ក្នុងគោលបំណងចង់ចែករំលែករឿងរ៉ាវដែលមានមោទនភាពអំពីប្រទេសវៀតណាម។ សេដ្ឋកិច្ចស្វាហាប់ ធ្វើសមាហរណកម្ម; វប្បធម៌សម្បូរបែប និងពោរពេញទៅដោយអត្តសញ្ញាណ; ប្រជាជនឧស្សាហ៍ ស្មោះត្រង់ និងរួសរាយរាក់ទាក់ រក្សាបានល្អនូវសណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាព។ ទាំងអស់នេះសម្រាប់ជីវិតសុខសាន្ដ និងសុភមង្គលរបស់ប្រជាជន "មិនទុកឱ្យនរណាម្នាក់ចោល" ។

អាគារតាំងពិព័រណ៍វៀតណាមនៅ EXPO 2025  គឺជាការរួមបញ្ចូលគ្នារវាងប្រពៃណី បច្ចុប្បន្នកាល និងអនាគត ដើម្បីផ្សព្វផ្សាយរឿងរ៉ាវដែលមានមោទនភាពអំពីប្រទេសនិងប្រជាជនវៀតណាមដល់មិត្ដភក្ដិអន្ដរជាតិ និងការរីកចម្រើនក្នុងយុគសម័យថ្មី។ ចំណុចលេចធ្លោគឺរបៀបរៀបរាប់រឿងរ៉ាវដោយសិល្បៈ សម្លៀកបំពាក់បែបបុរាណ តន្ដ្រី រហូតដល់បច្ចេកវិទ្យាឆ្លុះបញ្ចាំងទំនើបដោយបង្ហាញពីស្មារតី តម្លៃវប្បធម៌ និងសម្រស់របស់ទឹកដី​វៀតណាម។ ទន្ទឹមនឹងតាំងបង្ហាញ សកម្មភាពសិល្បៈដូចជា ការសំដែងអាយ៉ងទឹក, តន្ត្រីប្រពៃណី ... ក៏បានទាក់ទាញអ្នកទស្សនាជាច្រើនដែរ។

លើសពីនេះទៀត សិល្បករនិងសិប្បកររបស់វៀតណាម រួមជាមួយសិល្បកររបស់ប្រទេសជាច្រើនដូចជា អារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក ម៉ាឡេស៊ី ព័រទុយហ្កាល់ ថៃ ... ក៏បានសម្តែងនៅបរិវេណ EXPO 2025 ។

យោងតាមសិល្បករប្រជាជនលោកស្រី Tran Ly Ly អ្នករៀបចំកម្មវិធីដសិល្បៈបានឲ្យដឹងថា "“EXPO 2025 នៅអូសាកាគឺជាព្រឹត្តិការណ៍សកល ជាកន្លែងដែលបណ្ដាប្រទេសបង្ហាញតម្លៃរបស់ប្រទេសខ្លួន។ ក្នុងទិវាជាតិវៀតណាម យើងខ្ញុំចាត់ទុកនេះជាឱកាសដ៏មានតម្លៃដើម្បីផ្សព្វផ្សាយវប្បធម៌ វៀតណាម​ដល់មិត្ដភក្ដិអន្ដរចាតិ។

បញ្ជាក់ពីតំលៃវប្បធម៌របស់វៀតណាមក្នុងលំហូរសកល

លោក Tran Nhat Hoang អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍) តំណាងវៀតណាមនៅ EXPO 2025 ឲ្យដឹងថា ក្រោយរយៈពេល ៤ ខែ រហូលដល់បច្ចុប្បន្ននេះ អាគារតាំងពិរព័ណ៌វៀតណាមបានទទួលអ្នកទស្សនាប្រមាណ ១ លាននាក់។ ការផ្សព្វផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍ក៏បានទាក់ទាញសារសារព័ត៌មានជាតិនិងអន្ដរជាតិ។ រូបភាពប្រទេសវៀតណាមត្រូវបានបង្ហោះលើបណ្តាញសង្គមដូចជា Instagram, Tiktok ... នាពេលខាងមុខ អាគារតាំងពិព័រណ៌វៀតណាមនឹងបន្តរៀបចំសកម្មភាពវប្បធម៌ និងសិល្បៈដើម្បីបង្ហាញពីភាពសម្បូរបែប និងអត្តសញ្ញាណវប្បធម៌ជាតិ ដោយហេតុនេះ បង្ហាញរូបភាពវៀតណាមជាប្រទេសសន្តិភាព នវានុវត្ដន៍ អភិវឌ្ឍន៍ស្វាហាប់ និងសមាហរណកម្មយ៉ាងស៊ីជម្រៅ។

leftcenterrightdel
ប្រតិភូក្នុងស្រុក និងអន្តរជាតិ ទស្សនា​កន្លែងតាំងបង្ហាញនៅអាគារតាំងពិព័រណ៌វៀតណាមនៅ EXPO 2025

លោក Tran Nhat Hoang បានចែករំលែកថា “គ្រាន់តែរយៈពេលមួយខែប៉ុណ្ណោះ ពិព័រណ៍ EXPO 2025 នឹងបិទជាផ្លូវការ ដូច្នេះហើយ យើងសង្ឃឹមថា ទស្សនិកជននឹងមកអាគារតាំងពិព័រណ៌វៀតណាមស្វែកយល់ ដើម្បីរួមគ្នាបង្កើតអ្វីៗដែលមានប្រយោជន៍សម្រាប់ជីវិតរបស់យើង។ នៅពេលដែលមានលក្ខខណ្ឌស្វែងយល់នោះ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងដៃគូនឹងកាន់តែអំណោយផលថែមទៀត។ វត្តមានរបស់សិល្បៈវៀតណាមនៅព្រឹត្តិការណ៍នេះមិនត្រឹមតែមានលក្ខណតំណាងប្រទេសប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីកិត្យានុភាពរបស់វៀតណាមមួយប្រកបដោយស្វាហាប់ សមាហរណកម្ម ប៉ុន្ដែនៅរក្សានិងលើកលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណី"។

បកប្រែដោយ Pham Diep