កម្មវិធីបង្ហាញអំពីវប្បធម៌ និងចំណងមិត្តភាព រវាងប្រជាជនវៀតណាម និងប្រជាជនសហរដ្ឋអាមេរិក ដែលបង្ហាញស្មារតីនៃកិច្ចសហប្រតិបត្តិការ និងឆ្ពោះទៅអនាគត ហើយបញ្ជាក់ថា មិត្តភាពរវាងប្រជាជននិងប្រជាជន គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងទំនាក់ទំនងទ្វេភាគី បង្កើតកម្លាំងចលករឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Marc Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម និងលោកស្រី Melissa Brown អគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ ថតរូបជាមួយនិស្សិត

ព្រឹត្តិការណ៍នេះបានទាក់ទាញទស្សនិកជនរាប់ពាន់នាក់ដោយមានសកម្មភាពជាច្រើនដូចជាការផ្លាស់ប្តូរវប្បធម៌ កីឡា ល្បែងប្រជាប្រិយ ការទស្សនាស្តង់តាំងបង្ហាញអំពីវប្បធម៌ ទេសចរណ៍ ម្ហូបវៀតណាម-អាមេរិក ការតាំងបង្ហាញអំពីសមិទ្ធិផលនានានៃទំនាក់ទំនងវៀតណាម - អាមេរិក ការផ្ដល់ព័ត៌មានអំពីទីក្រុង Can Tho សម្ព័ន្ធអង្គការមិត្តភាពវៀតណាម សមាគមន៍វៀតណាម - អាមេរិក បេសកកម្មការទូតអាមេរិកនៅវៀតណាម សកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាល អង្គភាពធុរកិច្ចនៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ ក៏មានស្តង់មកពីនាយកដ្ឋាន ស្ថាប័ន ធុរកិច្ច និងសកលវិទ្យាល័យ... ដែលទាក់ទាញប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករមកទស្សនា ផ្លាស់ប្តូរ ស្វែងយល់ពីវប្បធម៌ ទឹកដី និងមនុស្សសហរដ្ឋអាមេរិក។

កម្មវិធីនេះត្រូវបានរៀបចំដោយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម គណៈកម្មាធិការប្រជាជនទីក្រុង Can Tho និងស្ថានទូតអាមេរិកប្រចាំនៅវៀតណាម ក្នុងបំណងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បង្កើតមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពផ្លាស់ប្តូរវប្បធម៌ ជម្រុញពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការអប់រំ-បណ្តុះបណ្តាល... នាពេលខាងមុខ៕

បកប្រែដោយ Thuy Anh