ច្រកទ្វារព្រំដែន Ta Lung (ខេត្ត Cao Bang) ក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិ
កប.អនឡាញ - នាថ្ងៃទី ១២ ខែកញ្ញា នៅខេត្ត Cao Bang បានប្រព្រឹត្តទៅពិធីប្រកាសដំឡើងច្រកទ្វារព្រំដែន Ta Lung (វៀតណាម) - Shui Kou (ចិន) ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។
លោក Hoang Van Thach អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cao Bang បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែបើកឱកាសអភិវឌ្ឍថ្មីសម្រាប់ពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ និងទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើនការតភ្ជាប់ចរាចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងខេត្ត Cao Bang និងខេត្ត Guangxi និយាយដោយឡែក និងរវាងវៀតណាម និងចិននិយាយរួម។
    |
 |
ប្រតិភូនានាចូលរួមពិធីប្រកាស (រូបថត៖ vov.vn) |
លោក Hoang Van Thach បានមានប្រសាសន៍ថា៖“ការបើកសម្ពោធស្ពាន Ta Lung ២ - Shui Kou បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ទៅវិញទៅមក រួមចំណែកជំរុញការនាំចូល និងនាំចេញទំនិញពីវៀតណាមទៅកាន់ចិន និងពីចិនទៅកាន់វៀតណាម ព្រមទាំងពង្រីកឱកាសសហប្រតិបត្តិការ ផ្តល់សេវាកម្ម logistics និងឧស្សាហកម្មគាំទ្រ លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក បង្កើតការងារបន្ថែម ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន និងជំរុញកំណើនសេដ្ឋកិច្ច”។
បន្ទាប់ពីពិធីប្រកាស គឺពិធីបើកការនាំចូល និងនាំចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ Ta Lung - Shui Kou រួមមានរថយន្តចំនួន១០ គ្រឿង ដែលដឹកធុរេន ខ្នុរ និងស្វាយពីវៀតណាមទៅកាន់ចិន និងរថយន្តចំនួន ១០ គ្រឿង ដែលដឹកកសិផល គ្រឿងចក្រ និងឧបករណ៍អេឡិចត្រូនិកពីចិនទៅកាន់វៀតណាម៕
បកប្រែដោយ Huyen Trang