leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ baochinhphu.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានលើកច្បាស់ថា គោលដៅទូទៅនាពេលខាងមុខ គឺនៅតែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា តាមគោលដៅដែលបានដាក់ចេញ ជំរុញកំណើនពី ៨.៣ ដល់ ៨.៥% ក្នុងឆ្នាំនេះ ធានា តុល្យភាពសំខាន់ៗ; អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែប្រកបដោយចីរភាព លើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនឱ្យកាន់តែមានសុភមង្គល និងវិបុលភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវចំណុចផ្តោតសំខាន់ អាទិភាពមុន អាទិភាពក្រោយ និងផែនទីបង្ហាញផ្លូវសមស្រប ការសម្របសម្រួលគោលនយោបាយដោយរលូន ជិតស្និទ្ធ និងមានប្រសិទ្ធភាព រវាងក្រសួង ស្ថាប័នក្នុងប្រព័ន្ធនយោបាយ និងរវាងមជ្ឈិម និងមូលដ្ឋានផងដែរ។

លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យឧបនាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាល បន្តសហការជាមួយមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រតិបត្តិការអាជ្ញាធរមូលដ្ឋាន២កម្រិត ឱ្យបានរលូន ស៊ីសង្វាក់គ្នា និងបញ្ចេញទុន វិនិយោគសាធារណៈ៕

បកប្រែដោយ Huyen Trang