leftcenterrightdel
 

ក្នុងរយៈពេលមធ្យម កំណើនត្រូវបានព្យាករណ៍ថានឹងថយចុះមកនៅត្រឹម ៦.១% ក្នុងឆ្នាំ២០២៦ មុនពេលងើបឡើងវិញដល់ ៦.៥% នៅឆ្នាំ២០២៧ ដោយសារការកើនឡើងនៃពាណិជ្ជកម្មសកល និងវៀតណាមបន្តរក្សាគុណសម្បត្តិប្រកួតប្រជែងជាគោលដៅផលិតកម្ម។ ក្រោមប្រធានបទ "ពន្លឿនការអភិវឌ្ឍធនធានមនុស្សបច្ចេកវិទ្យាខ្ពស់របស់វៀតណាម" ប្រធានបទពិសេសនៃរបាយការណ៍នេះបង្ហាញពីតម្រូវការក្នុងការកសាងកម្លាំងពលកម្មដែលមានគុណភាពខ្ពស់ ដើម្បីគាំទ្រ និងពន្លឿនប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់ប្រទេស។

ដើម្បីគាំទ្រដល់កំណើន និងកាត់បន្ថយហានិភ័យពីខាងក្រៅ របាយការណ៍នេះបានផ្តល់អនុសាសន៍ថា វៀតណាមជំរុញការវិនិយោគសាធារណៈ គ្រប់គ្រងហានិភ័យក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងជំរុញកំណែទម្រង់រចនាសម្ព័ន្ធ៕

បកប្រែដោយ Duy Hoan