គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam - ម៉ឺនជ័យ បានចាប់ផ្តើមសាងសង់នៅចុងខែតុលា ឆ្នាំ ២០២៤ ដោយមានទុន​វិនិយោគសរុប ២៧៤ ពាន់លានដុង ពីថវិកាមជ្ឈិម និងថវិកាខេត្ត Tay Ninh។

ក្នុងការត្រួតពិនិត្យនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Tay Ninh បានស្តាប់អង្គភាពវិនិយោគ និងអង្គភាពសាងសង់រាយការណ៍អំពីវឌ្ឍនភាពនៃសំណង់  ជាមួយគ្នានេះថ្នាក់ដឹកនាំមន្ទីរ និងស្ថាប័នពាក់ព័ន្ធបានរាយការណ៍អំពីផែនការ និងការសម្របសម្រួលជាមួយក្រសួងការបរទេសក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិ Tan Nam - ម៉ឺនជ័យ។

leftcenterrightdel
លោក Nguyen Van Quyet លេខាគណៈកម្មាធិការបក្សខេត្ត Tay Ninh ដឹកនាំក្រុមបេសកកម្មចុះត្រួតពិនិត្យវឌ្ឍនភាព និងពេលវេលាគ្រោងរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិ Tan Nam - ម៉ឺនជ័យ (រូបថត៖ vnanet.vn)

យោងតាមលោក Doan Minh Long ប្រធានមន្ទីរកិច្ចការបរទេសខេត្ត Tay Ninh បញ្ជាក់ថា ទាក់ទិននឹងការរៀបចំពិធីដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិ an Nam - ម៉ឺនជ័យ ក្រុមបេសកកម្មនៃគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh (វៀតណាម) និងក្រុមបេសកកម្មរបស់រដ្ឋបាលខេត្តព្រៃវែង (ព្រះរាជាណាចក្រកម្ពុជា) បានចុះត្រួតពិនិត្យនិងពិភាក្សាទ្វេភាគី។ អាស្រ័យហេតុនេះ ភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងរៀបចំព្រឹត្តិការណ៍ និងពេលវេលាគ្រោងនឹងពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ ដែលមានប្រតិភូចូលរួមប្រមាណ ៣០០ នាក់។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយខេត្ត Tay Ninh ( វៀតណាម) និងខេត្តព្រៃវែង (ព្រះរាជាណាចក្រកម្ពុជា) ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវៀតណាម និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃគម្រោង (រូបថត៖ vnanet.vn)

លោក Nguyen Van Quyet លេខាគណៈកម្មាធិការបក្សខេត្ត Tay Ninh បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់អង្គភាពនានា និងម្ចាស់ម៉ៅការ និងគណៈកម្មាធិការប្រជាជនខេត្តក្នុងការជំរុញ និងសាងសង់សំណង់ក្នុងលក្ខណ្ឌលំបាក និងតម្រូវការបន្ទាន់ រួមចំណែកធានាវឌ្ឍនភាពដែលបានកំណត់៕

បកប្រែដោយ Thanh Cong