បន្ទាប់ពីរយៈពេល ៥ ខែនៃការអនុវត្តកម្មវិធី “HiGreen Truong Sa” ដែលរៀបចំឡើងដោយធនាគាររួមពាណិជ្ជកម្មយោធា (MB) ក្នុងបំណងដាំដើមឈើ ១ លានដើមនៅតំបន់ពិសេស Truong Sa ខេត្ត Khanh Hoa។ ពិធីត្រូវបានដឹកនាំដោយលោកឧត្តមនាវីទោ Nguyen An Phong លេខាគណៈកម្មការបក្ស ប្រធាននយោបាយនៃប្រភេទកងទ័ពជើងទឹក និងលោកឧត្តមសេនីយ៍ត្រី Luu Trung Thai លេខាគណៈកម្មការបក្ស ប្រធានក្រុមប្រឹក្សាភិបាល MB។

leftcenterrightdel
ទិដ្ឋភាពនៃពិធី

នៅក្នុងពិធីនេះ ភាគីទាំងពីរបានពិភាក្សាអំពីខ្លឹមសារទាក់ទងនឹងសកម្មភាពប្រគល់ និងទទួលថវិកាពីកម្មវិធី HiGreen Truong Sa ពិភាក្សាលើបញ្ហា និងដំណោះស្រាយមួយចំនួន ហើយដាក់ទិសដៅអនុវត្តកម្មវិធីនាពេលខាងមុខ។ ក្នុងឱកាសនេះ MB បានប្រគល់សំបុត្រជាង ១០០ ដែលប្រជាជនទូទាំងប្រទេសជូនដល់កម្មាភិបាល និងយុទ្ធជននៃកងទ័ពជើងទឹក។  កងទ័ពជើងទឹកក៏ប្រគល់ទង់ជាតិដែលត្រូវបានបង្ហូតនៅលើកងនាវាដែលចូលរួមការធ្វើព្យុហយាត្រាសមុទ្រក្នុងឱកាសខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ២ ខែកញ្ញា ជូនដល់ធនាគារ MB៕

បកប្រែដោយ Thuy Anh