នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ តាងនាមឱ្យកម្មាភិបាល បុគ្គលិកនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងក្រុមវិស្វកម្មលេខ៤ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានសន្យាថានឹងប្តេជ្ញាចិត្តជានិច្ច រក្សាភាពរឹងមាំខាងនយោបាយ រក្សាសាមគ្គីភាពផ្ទៃក្នុង ឯកភាពពីថ្នាក់លើដល់ក្រោម ជម្នះរាល់ការលំបាក និងបំពេញល្អ​ភារកិច្ចដែលប្រគល់ដោយបក្ស រដ្ឋ និងកងទ័ព។ តាមរយៈសកម្មភាពជាក់ស្តែង បន្តរួមចំណែកផ្សព្វផ្សាយភាពថ្លៃថ្នូររបស់កងទ័ពលោកអ៊ំហក្នុងយុគសម័យថ្មី។

leftcenterrightdel
ពិធីរាយការណ៍សមិទ្ធិផលរបស់ក្រុមវិស្វកម្មលេខ៤ ជូនលោកប្រធានហូជីមិញ

ក្នុងប៉ុន្មានឆ្នាំមកនេះ នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាព ដើម្បីជ្រើសរើស បណ្តុះបណ្តាល និងដាក់ពង្រាយកងកម្លាំង។ ទន្ទឹមនឹងនោះ គ្រប់គ្រង បញ្ជាកងកម្លាំងទាំងអស់នៃកងទ័ពប្រជាជនវៀតណាម ដែលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមទទួលបានលទ្ធផលវិជ្ជមានជាច្រើន និងបំពេញបេសកកម្មយ៉ាងល្អ ធានាសុវត្ថិភាពជាដាច់ខាត មានការទទួលស្គាល់ពីបក្ស រដ្ឋ និងប្រជាជន មានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ មេបញ្ជាការបេសកកម្ម អាជ្ញាធរមូលដ្ឋាន និងសហគមន៍អន្តរជាតិ។

leftcenterrightdel
តំណាងស្ថាប័ន អង្គភាព កម្មាភិបាល បុគ្គលិក នៃក្រុមវិស្វកម្មលេខ៤ នៅវិមានប្រធានរដ្ឋ

មកទល់នឹងពេលនេះ ការរៀបចំទាំងអស់សម្រាប់ក្រុមវិស្វកម្ម​លេខ៤ ត្រូវបានបញ្ចប់ជាស្ថាពរ ហើយកម្មាភិបាល យុទ្ធជនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចេញដំណើរទៅបំពេញបេសកកម្ម។ តាមគម្រោងនៅថ្ងៃទី ២៥ ខែកញ្ញា ក្រុមវិស្វកម្មលេខ ៤ ដែលមានកម្មាភិបាល យុទ្ធជនចំនួន ១៦៩ នាក់នឹងចេញដំណើរទៅបេសកកម្ម UNISFA ។

បកប្រែដោយ Duy Hoan