ក្នុងចំណោមស្នាដៃជិត ៨០០ របស់មន្ត្រី និងបុគ្គលិកនៃអង្គការសហប្រជាជាតិជាង ៣០០ នាក់ នៅក្នុងប្រទេសជាង ៨០ នោះ រូបថតពោលខាងនេះត្រូវបានបង្ហាញនៅក្នុងទិវាអង្គការសហប្រជាជាតិ - Expo 2025 Osaka ប្រទេសជប៉ុន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយបញ្ជាក់ពីវឌ្ឍនភាពថ្មីរបស់វៀតណាមចាប់តាំងពីឆ្នាំ ២០១៤ ជាពេលវេលាដែលប្រទេសវៀតណាម​បានចាត់បញ្ជូនកម្លាំងទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
រូបភាពរបស់លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh ជាមួយកុមារស៊ូដង់ខាងត្បូងនៅឯ Expo 2025 Osaka ប្រទេសជប៉ុន

នៅឯ Expo 2025 Osaka នៅពេលដែលរូបថតបានបង្ហាញខ្លួននៅលើអេក្រង់ធំជាមួយនឹងសំឡេងនៃភ្លេងចម្រុះ ភាពស្ងប់ស្ងាត់គ្រប់ដណ្តាប់សាលប្រជុំ។ គ្រានោះ ស្នាដៃសិល្បៈប្រាប់ពីរឿងរបស់នាយទាហានស្ត្រីវៀតណាមសាមញ្ញម្នាក់ ប៉ុន្តែអង់អាចក្លាហាន និងជានិមិត្តរូបនៃកិត្យានុភាព និងឋានៈរឹងមាំកាន់តែខ្លាំងឡើងរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម។ រូបថតដែលបង្ហាញនៅលើឆាកអន្តរជាតិមិនត្រឹមតែធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងបញ្ជូនសារអំពីតួនាទីសំខាន់របស់អង្គការសហប្រជាជាតិលើពិភពលោកទៀតផង។ គ្រានោះ រូបភាពនៃអ្នកសង្កេតការណ៍យោធាស្ត្រីវៀតណាមបានលេច​ចេញ​ទាំងភាពស្និទ្ធស្នាល និងរឹងមាំ ដែលតំណាងឱ្យកងទ័ពមួកខៀវវៀតណាមដែលកំពុងរួមចំណែកថែរក្សាសន្តិភាពទាំងយប់ទាំងថ្ងៃ។

រូបថតនេះត្រូវបានថតនៅខែកក្កដា ឆ្នាំ ២០២៥ នៅពេលដែលលោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh ចូលរួមសកម្មភាពជួបសំណេះសំណាលជាមួយសហគមន៍នៅ Juba។ កងទ័ពមួកខៀវវៀតណាមមិនត្រឹមតែបំពេញបេសកកម្មការពារសន្តិសុខប៉ុណ្ណោះទេ ថែមទាំងបានរួមដំណើរដោយផ្ទាល់ជាមួយស្ត្រី និងកុមារនៃប្រទេសស៊ូដង់ខាងត្បូង ដូចជាណែនាំពួកគេឱ្យលាងដៃ ចែករំលែកស្ករគ្រាប់តូចៗ កាន់ដៃសំរាលទុក្ខពួកគេ - កាយវិការសាមញ្ញ ដែលជះឥទ្ធិពលយ៉ាងទូលំទូលាយ រួមចំណែកក្នុងការតភ្ជាប់សហគមន៍ និងការបំផុសទំនុកចិត្ត។

leftcenterrightdel
លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh ថែទាំកុមារស៊ូដង់ខាងត្បូង

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សកម្មភាពនេះគឺជាផ្នែកមួយនៃកម្មវិធីសម្របសម្រួលជាបន្តបន្ទាប់រវាងកងទ័ព និងនគរបាលវៀតណាម ដើម្បីគាំទ្រ ណែនាំ និងនាំយកចំណេះដឹងជាក់ស្តែងដល់ប្រជាជនក្នុងមូលដ្ឋាន។ មិនត្រឹមតែមានវត្តមានក្នុងតួនាទីការពារសន្តិសុខ និងយាមល្បាតប៉ុណ្ណោះទេ កងកម្លាំងកងទ័ព និងនគរបាលវៀតណាម ក៏បានរួមដំណើរជាមួយសហគមន៍ក្នុងប្រទេសសាមី ចែករំលែកចំណេះដឹង រីកសាយភាយសមានចិត្ត និងសាបព្រួសក្តីសង្ឃឹមដល់ស្ត្រី និងកុមារនៅតំបន់ជម្លោះ។ សកម្មភាពនេះបង្ហាញពីស្មារតីសាមគ្គីភាព ការភ្ជាប់ និងទំនួលខុសត្រូវរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិទាំងពីរ ខណៈផ្ញើសារអំពីប្រទេសវៀតណាមមួយប្រកបដោយមនុស្សធម៌ ទំនើប និងម្ចាស់ការរួមចំណែកដល់សន្តិភាពពិភពលោក។

លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh បានចែករំលែកថា៖ “ការចូលរួមបម្រើការងារនៅ UNMISS គឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ ហើយការដែលរូបភាពរបស់ខ្ញុំត្រូវបានជ្រើសរើសក្នុង Top ៨០ និងបង្ហាញជាអន្តរជាតិគឺជាមោទនភាពពិសេស។ នេះមិនត្រឹមតែជាការទទួលស្គាល់សម្រាប់ខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជាទំនួលខុសត្រូវសម្រាប់ខ្ញុំក្នុងការបន្តខិតខំប្រឹងប្រែងបន្ថែមទៀត រួមចំណែកផ្សព្វផ្សាយរូបភាពរបស់ទឹកដី មនុស្ស និងកងកម្លាំងរក្សាសន្តិភាពវៀតណាមទៅកាន់មិត្តអន្តរជាតិ។ ខ្ញុំក៏រំភើបចិត្តយ៉ាងខ្លាំងក្នុងការទទួលបានការយកចិត្តទុកដាក់ ការលើកទឹកចិត្ត និងការទទួលស្គាល់ពីថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ចាប់ពីនាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) រហូតដល់មេបញ្ជាការស្ថានបេសកកម្ម UNMISS ចំពោះការរួមចំណែករបស់ខ្ញុំ។ ការជឿទុកចិត្តនោះគឺជាការលើកទឹកចិត្តសម្រាប់ខ្ញុំក្នុងការបំពេញកិច្ចការទាំងអស់ឱ្យកាន់តែប្រសើរឡើង ដូច្នេះរាល់សកម្មភាពតូចតាច រាល់ពេលដ៏សាមញ្ញអាចដាស់តឿនជំនឿទុកចិត្ត និងក្តីសង្ឃឹមសម្រាប់សហគមន៍ដែលយើងខ្ញុំបម្រើ”។

ជោគជ័យរបស់លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh មិនត្រឹមតែជាសញ្ញាសម្គាល់ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីប្រទេសវៀតណាមទំនើប ក្លាហាន និងមនុស្សធម៌ ដែលជារូបភាពរបស់នាយទាហានស្ត្រីវៀតណាម និងសហសេវិកអន្តរជាតិក្លាយជាស្ពាននៃវប្បធម៌ ទំនុកចិត្ត និងសន្តិភាព។ ពីគ្រាដ៏សាមញ្ញក្នុងទឹកដីស៊ូដង់ខាងត្បូង ដល់ឆាកអន្តរជាតិនៅ Osaka រូបភាពនោះប្រៀបដូចជាខ្សែអំបោះក្រហមតភ្ជាប់ដួងចិត្ត និងភាពជឿជាក់ រួមចំណែកពណ៌ភ្លឺដល់រូបថត ៨០ ឆ្នាំរបស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា វៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា មានទំនុកចិត្ត និងទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ ដែលរាល់សកម្មភាពសាមញ្ញក៏អាចផ្តល់ក្តីសង្ឃឹម រីកសាយភាយក្តីស្រឡាញ់ និងកសាងពិភពលោកប្រកបដោយសន្តិភាព យុត្តិធម៌ និងមនុស្សធម៌៕

បកប្រែដោយ Huyen Trang