leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ថ្លែងសុន្ទរកថានៅក្នុងសន្និសីទសេដ្ឋកិច្ចកម្រិតខ្ពស់វៀតណាម-អង់គ្លេស (រូបថត៖ vnanet.vn)

ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃថា ក្នុងរយៈពេលថ្មីៗនេះ ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងសំខាន់សម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ ដែលទើបនឹងឯកភាពគ្នាដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបើកជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ លោកអគ្គលេខាបក្សបានស្នើថា ភាគីទាំងពីរអាចផ្តោតលើទិសដៅសហប្រតិបត្តិការសំខាន់ៗ រួមមាន៖ ការអភិវឌ្ឍហិរញ្ញវត្ថុបៃតង និងទីផ្សារកាបូន វៀតណាមចង់រៀនសូត្រ និងអនុវត្តស្តង់ដារខ្ពស់បំផុតពីប្រព័ន្ធហិរញ្ញវត្ថុទីក្រុងឡុងដ៍ ដែលជាមជ្ឈមណ្ឌលឈានមុខគេរបស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុអាកាសធាតុ។ កិច្ចសហប្រតិបត្តិការក្នុងវិស័យ FinTech និងធនាគារឌីជីថល ជាវិស័យដែលប្រទេសវៀតណាមមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍ ដោយសារចំនួនប្រជាជនវ័យក្មេង និងការធ្វើបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស។

លោកអគ្គលេខាបក្ស បានមានប្រសាសន៍ថា ប្រទេសវៀតណាមចង់សហការជាមួយអង្គការនានារបស់អង់គ្លេស ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាទូទាត់ឆ្លាតវៃ បញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុ និងការគ្រប់គ្រងទិន្នន័យប្រកបដោយសុវត្ថិភាព ឆ្ពោះទៅរកប្រព័ន្ធហិរញ្ញវត្ថុទំនើប និងមានតម្លាភាព ទន្ទឹមនឹងនោះគឺអភិវឌ្ឍធនធានមនុស្សផ្នែកហិរញ្ញវត្ថុអន្តរជាតិ តាមរយៈកម្មវិធីបណ្តុះបណ្តាល ការផ្លាស់ប្តូរអ្នកជំនាញ និងការតភ្ជាប់រវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុធំៗ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាស នៃប្រទេសទាំងពីរ (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃសន្និសីទ លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាស នៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនានារួមមាន៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែករដ្ឋបាលទៅវិញទៅមកក្នុងវិស័យគយ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហិរញ្ញវត្ថុបៃតង កិច្ចសហប្រតិបត្តិការក្នុងការផ្តល់ដើមទុនសម្រាប់គម្រោងសំខាន់ៗនៅវៀតណាម កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ កិច្ចសហប្រតិបត្តិការក្នុងវិស័យបោះផ្សាយមូលបត្រអន្តរជាតិ កិច្ចព្រមព្រៀងសហប្រតិបត្តិការលើថាមពលស្អាត អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីសុវត្ថិភាពផលិតផល កិច្ចសហប្រតិបត្តិការលើថាមពលស្អាត និងការបំលែងបណ្តាញអគ្គិសនីក្របខ័ណ្ឌភាពជាដៃគូសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងជំនួយបច្ចេកទេស "ការផ្លាស់ប្តូរប្រកបដោយចីរភាព ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងមហាសមុទ្រ"៕

បកប្រែដោយ Duy  Hoan