វៀតណាម-ចក្រភពអង់គ្លេសដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
    
    
    
        
            
កប.អនឡាញ - នៅថ្ងៃទី ២៩ ខែតុលា នៅការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក To Lam អគ្គលេខាបក្ស បានជួបពិភាក្សាការងារជាមួយ លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅចក្រភពអង់គ្លេស។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្ដីពីការដំឡើងទំនាក់ទំនងវៀតណាម-ចក្រភពអង់គ្លេសទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាផ្លូវការ។