លោក To Lam អគ្គលេខាបក្ស ទទួលជួបអគ្គលេខាបក្សកុម្មុយនិស្តចក្រភពអង់គ្លេស
កប.អនឡាញ - លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យបង្កើនការផ្លាស់ប្តូរទ្រឹស្តី សម្របសម្រួលព័ត៌មាន និងសហការក្នុងការប្រមូលឯកសារអំពីលោកប្រធានហូជីមិញ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង នាថ្ងៃទី ២៩ ខែតុលា នៅទីក្រុងឡុងដ៍ លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទទួលជួបលោក Robert Griffiths អគ្គលេខាបក្សកុម្មុយនិស្តចក្រភពអង់គ្លេស (CPB)។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ទទួលជួប លោក Robert Griffiths អគ្គលេខាបក្សកុម្មុយនិស្តចក្រភពអង់គ្លេស (CPB) (រូបថត៖ VNA) |
នៅក្នុងជំនួប ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ លោក To Lam អគ្គលេខាបក្ស បានស្នើឱ្យភាគីទាំងពីរពិចារណាលើលទ្ធភាពនៃការអនុវត្តការផ្លាស់ប្តូរទ្រឹស្តី ចែករំលែកព័ត៌មានអំពីស្ថានភាព និងទស្សនៈរបស់បក្សនីមួយៗលើបញ្ហាក្នុងតំបន់ និងពិភពលោក និងប្រធានបទនានាដែលមានការយកចិត្តទុកដាក់ដូចគ្នា និងសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធនៅក្នុងវេទិកាគណបក្សនយោបាយ ជាពិសេសកិច្ចប្រជុំអន្តរជាតិនៃគណបក្សកុម្មុយនិស្ត និងកម្មករ។ លើសពីនេះ ភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងបញ្ជូនព័ត៌មានអំពីស្ថានភាព និងសារបរទេសរបស់វៀតណាមទៅកាន់បក្ខជនបក្សកុម្មុយនិស្តនៃចក្រភពអង់គ្លេស និងប្រជាជនអង់គ្លេស ដើម្បីបង្កើតការយល់ដឹង គាំទ្រយ៉ាងសកម្មដល់វៀតណាម និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ អាស្រ័យលើនេះជួយសម្រួលដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។
លោក To Lam អគ្គលេខាបក្ស ក៏សង្ឃឹមថា បក្សកុម្មុយនិស្តនៃចក្រភពអង់គ្លេសនឹងគាំទ្រ និងសម្របសម្រួលក្នុងការពិនិត្យ និងប្រមូលឯកសារអំពីលោកប្រធានហូជីមិញ ក្នុងអំឡុងពេលដែលលោកប្រធានហូជិមិញនៅចក្រភពអង់គ្លេស រួមទាំងឯកសារស្តីពីការបង្កើតបក្សកុម្មុយនិស្តវៀតណាមផងដែរ៕
បកប្រែដោយ Duy Hoan