នៅក្នុងជំនួបជាមួយលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក To Lam អគ្គលេខាបក្ស បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពសហប្រតិបត្តិការរបស់វិទ្យាស្ថាន Tony Blair ក្នុងការជួយគាំទ្រដល់ការផ្តល់យោបល់គោលនយោបាយ ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងការពង្រឹងសមត្ថភាពអភិបាលកិច្ចនៅក្នុងប្រទេសជាច្រើន រួមទាំងប្រទេសវៀតណាមផងដែរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបជាមួយ លោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស

ចំណែកលោក Tony Blair បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលថ្មីៗនេះ ជាពិសេសជាមួយនឹងការកែទម្រង់ដ៏ខ្លាំងក្លាថ្មីៗនេះនៅក្នុងការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំឡើងវិញ។ លោក Tony Blair បានបញ្ជាក់ថា វៀតណាមបច្ចុប្បន្នជាចំណុចដ៏ភ្លឺមួយនៅលើពិភពលោក ហើយសង្កត់ធ្ងន់ថា វិទ្យាស្ថាន Tony Blair ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការជួយគាំទ្រដល់វៀតណាមនៅក្នុងវិស័យដែលវិទ្យាស្ថានមានឧត្តមភាពដូចជា៖ ផ្តល់ប្រឹក្សាយោបល់លើគោលនយោបាយស្តីពីការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ការធ្វើបរិវត្តកម្មឌីជីថល យុទ្ធសាស្ត្រថាមពលបៃតង ការទាក់ទាញការវិនិយោគដែលមានគុណភាពខ្ពស់ ការអភិវឌ្ឍធនធានមនុស្ស និងការកែលម្អសមត្ថភាពគ្រប់គ្រងរដ្ឋតាមរយៈការអនុវត្តបញ្ញាសិប្បនិម្មិត ការលើកកំពស់ប្រសិទ្ធភាពការងារ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ជួបជាមួយ លោកស្រី Kemi Badenoch ប្រធានគណបក្សអភិរក្សនិយមអង់គ្លេស (រូបថត៖ vnanet.vn)

នៅថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស បានជួបជាមួយលោកស្រី Kemi Badenoch ប្រធានគណបក្សអភិរក្សនិយមអង់គ្លេស។ នៅក្នុងជំនួបនេះ លោកស្រី Kemi Badenoch ប្រធានគណបក្សអភិរក្សនិយមអង់គ្លេស បានសង្កត់ធ្ងន់ថា គណបក្សអភិរក្សនិយមអង់គ្លេសយកចិត្តទុកដាក់ និងគាំទ្រដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកស្រីបានបញ្ជាក់ថា គណបក្សអភិរក្សនិយមអង់គ្លេសនឹងបន្តលើកកម្ពស់ និងពង្រឹងទំនាក់ទំនងជាមួយវៀតណាមនៅក្នុងសភា ហើយលើកទឹកចិត្តរដ្ឋាភិបាលអង់គ្លេសឱ្យរក្សាគោលនយោបាយសហប្រតិបត្តិការយ៉ាងសកម្មជាមួយវៀតណាម គាំទ្រវៀតណាមក្នុងការកែលម្អសមត្ថភាពគ្រប់គ្រងសេដ្ឋកិច្ច ការធ្វើបរិវត្តកម្មឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់៕

បកប្រែដោយ Duy  Hoan