គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម រីឯគណៈប្រតិភូគណបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំដោយលោក Kikeo Khaykhamphithoune សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីឡាវ។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅក្នុងពិធីបើក តំណាងថ្នាក់ដឹកនាំបក្សទាំងពីរបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទស្ថានភាពពិភពលោក និងតំបន់ មានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ការងារកសាងបក្ស និងប្រព័ន្ធនយោបាយកំពុងប្រឈមមុខនឹងតម្រូវការ និងភារកិច្ចថ្មីៗ។ នេះទាមទារឱ្យភាគីទាំងពីរធ្វើការទម្លាយថ្មីៗក្នុងការរៀបចំក្បាលម៉ាស៊ីន ដើម្បីធានាបាននូវភាពបត់បែន និងប្រសិទ្ធភាពក្នុងការដឹកនាំ និងការគ្រប់គ្រង ដោយហេតុនេះអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាតបក្សនៃប្រទេសនីមួយៗប្រកបដោយជោគជ័យ រួមចំណែកពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។

ប្រតិភូនៃភាគីទាំងពីរបានបង្ហាញរបាយការណ៍ស៊ីជម្រៅជាច្រើន ដោយផ្តោតលើការវិភាគបញ្ហាទ្រឹស្តី និងជាក់ស្តែងក្នុងដំណើរការរៀបចំប្រព័ន្ធនយោបាយនៅក្នុងប្រទេសនីមួយៗ។ ប្រតិភូទាំងឡាយបានចែករំលែកពីការលំបាក និងឧបសគ្គមួយចំនួនក្នុងដំណើរការអនុវត្តការងាររៀបចំប្រព័ន្ធនយោបាយ ជាពិសេសទាក់ទងនឹងការយល់ដឹង ការគិតរបស់អង្គការ គំរូអនុវត្ត សមត្ថភាពរបស់កម្មាភិបាលអនុវត្ត ក៏ដូចជាក្របខ័ណ្ឌច្បាប់ និងស្ថាប័នដើម្បីធានាដំណើរការផ្លាស់ថ្មី៕

បកប្រែដោយ Thanh Cong