វៀតណាមនិងចក្រភពអង់គ្លេស បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ១៩៧៣ ហើយចក្រភពអង់គ្លេស គឺជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចដំបូងគេ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង (រូបថត៖ VOV)

ក្នុងអំឡុងពេលជាងកន្លះសតវត្សរ៍កន្លងមកនេះ ចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ជាពិសេស ដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងរបស់លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមលើកនេះ បានធ្វើឡើងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង (២០១០-២០២៥) ដែលជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ដើម្បីប្រទេសទាំងពីរ ក្រឡេកមើលឡើងវិញនូវដំណើរសហប្រតិបត្តិការកន្លងមក វាយតម្លៃសមិទ្ធផលលេចធ្លោ ព្រមទាំង កំណត់ចក្ខុវិស័យថ្មីនិងទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលខាងមុខផងដែរ៕

តាម vovworld.vn