លោក Tran Thanh Man ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ទំនាក់ទំនង វៀតណាម-សហភាពអឺរ៉ុប (EU) សម្រេចបានវឌ្ឍនភាពយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមក ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការដែលសហភាពអឺរ៉ុបចាត់ទុកវៀតណាមជាដៃគូអាទិភាពក្នុងគោលនយោបាយសហប្រតិបត្តិការជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុបដែលបានគាំទ្រវៀតណាមក្នុងការជំនះផលវិបាកដោយសារព្យុះ និងទឹកជំនន់ក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Achim Post អនុប្រធានគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប និង EP លោក Tran Thanh Man ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប និយាយរួម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និង EP និយាយដោយឡែក បានបន្តអភិវឌ្ឍជាវិជ្ជមាន ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីនៃកិច្ចសន្ទនា ការយោគយល់គ្នា និងការស្ថាបនា។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប

លោក Tran Thanh Man ប្រធានរដ្ឋសភា ជឿជាក់ថា វៀតណាម និងសហភាពអឺរ៉ុបនឹងតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន មិនត្រឹមតែរវាងវៀតណាម និងសហភាពអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងរវាងអាស៊ីអាគ្នេយ៍ និងអឺរ៉ុបទៀតផង។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់លោក Tran Thanh Man ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងវិស័យជាច្រើន ជាពិសេសក្នុងវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច ការអប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ភាគីទាំងពីរកំពុងឆ្ពោះទៅការជំរុញទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់ឡើងកម្រិតកម្ពស់ថ្មីមួយ ស្របតាមសក្តានុពល និងសេចក្តីប្រាថ្នារបស់ភាគីទាំងពីរ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម រួមជាមួយលោក Achim Post អនុប្រធានគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប និងប្រតិភូនៅក្នុងជំនួប

លោក Achim Post អនុប្រធានគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ និងលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់ EP បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញការវិវឌ្ឍក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាល្លឺម៉ង់ និងវៀតណាម-EU ក្នុងរយៈពេលកន្លងមក។ លោក Achim Post អនុប្រធានគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ និងលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់ EP បានសង្កត់ធ្ងន់ថា ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពល្អដើរតួនាទីយ៉ាងសំខាន់ដោយឈរលើមូលដ្ឋាននៃការយោគយល់ ការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងសម្តែងនូវទំនុកចិត្តថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-EU នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ៕

បកប្រែដោយ Huyen Trang