នៅក្នុងកិច្ចពិភាក្សាការងារ លោកវរសេនីយ៍ឯកបម្រុង Roque Eruesto Garrigo Andrew នាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយ Verde Olivo បានណែនាំដល់គណៈប្រតិភូអំពីមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធរៀបចំរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ។

leftcenterrightdel
គណៈប្រតិភូនៃកាសែតកងទ័ពប្រជាជន ស្វែងយល់អំពីការបោះពុម្ពផ្សាយរបស់គ្រឹះស្ថានបោះពុម្ព Verde Olivo

តាងនាមគណៈប្រតិភូ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់គ្រឹះស្ថានបោះពុម្ព Verde Olivo ក្នុងរយៈពេលកន្លងមក ព្រមទាំងវាយតម្លៃថា កាសែតកងទ័ពប្រជាជន និងគ្រឹះស្ថានបោះពុម្ព Verde Olivo មានភាពស្រដៀងគ្នាជាច្រើន ដែលក្នុងនោះទីភ្នាក់ងារទាំងពីរត្រូវបានបង្កើតឡើងក្នុងចលនាបដិវត្តន៍នៃប្រទេសនីមួយៗ និងបានឆ្លងកាត់ដំណាក់កាលនៃការអភិវឌ្ឍជាមួយនឹងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូនៅទីស្នាក់ការរបស់គ្រឹះស្ថានបោះពុម្ព Verde Olivo បង្ហាញយ៉ាងរស់រវើកអំពីទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសារព័ត៌មានរវាងវៀតណាម និងគុយបា។

leftcenterrightdel
គណៈប្រតិភូនៃកាសែតកងទ័ពប្រជាជន រួមជាមួយកម្មាភិបាល និងអ្នកសារព័ត៌មានរបស់គ្រឹះស្ថានបោះពុម្ព Verde Olivo

លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានជម្រាបជូនថា កាសែតកងទ័ពប្រជាជនគឺជាកាសែតនយោបាយឈានមុខគេមួយរបស់ប្រទេស បង្ហាញដោយផ្ទាល់ និងទាន់ពេលវេលានូវទស្សនៈរបស់បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាមអំពីព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេស និងពិភពលោក។ ទន្ទឹមនឹងនោះ កាសែតកងទ័ពប្រជាជនប្រយុទ្ធប្រឆាំងយ៉ាងសកម្មនឹងទស្សនៈខុសឆ្គង និងអរិភាព ការពារយ៉ាងរឹងមាំនូវមូលដ្ឋានសតិអារម្មណ៍របស់បក្ស។ ជាពិសេស កាសែតកងទ័ពប្រជាជនត្រូវបានរដ្ឋាភិបាលវៀតណាមកំណត់ថាជាទីភ្នាក់ងារសារព័ត៌មានមួយក្នុងចំណោមទីភ្នាក់ងារសារព័ត៌មានចំនួន ៦ ដំបូងគេក្នុងប្រទេស ដើម្បីអនុវត្តទម្រង់នៃទីភ្នាក់ងារសារព័ត៌មានពហុប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ។

ក្នុងបរិយាកាសស្និទ្ធស្នាល និងបើកចំហ ភាគីទាំងពីរបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការងារឃោសនា ដើម្បីការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស ប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាពក្នុងស្ថានភាពថ្មី ជាពិសេសនៅលើបណ្តាញសង្គម និងវេទិកាឌីជីថល ពង្រីកសក្តានុពលនៃបណ្តាញសង្គម អភិវឌ្ឍជួរសហការីដែលមានគុណភាពខ្ពស់ ការងារចែកចាយកាសែត និងការងារថែទាំជីវភាពរស់នៅរបស់កម្មាភិបាល និងអ្នកសារព័ត៌មាន។ល៕

បកប្រែដោយ Huyen Trang