leftcenterrightdel
វៀតណាមផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងឧបត្ថម្ភមុខរបរនេសាទរបស់ WTO (រូបថត៖ vnanet.vn)

នេះគឺជាជំហានសម្រេចចិត្តមួយដែលបង្កើនចំនួនសមាជិកដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឡើងដល់ ១១១ ដែលជាចំនួនអប្បបរមាសម្រាប់លិខិតឯកសារនេះចូលជាធរមានជាផ្លូវការនៅទូទាំងពិភពលោក។ វៀតណាមមានមោទនភាពដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបួនចុងក្រោយ រួមជាមួយនឹងប្រទេសប្រេស៊ីល កេនយ៉ា និងតុងហ្គា រួមចំណែកក្នុងការ "ផ្ដល់សច្ចាប័ន" លើកិច្ចព្រមព្រៀងដ៏សំខាន់នេះ។

ក្នុងសម័យប្រជុំពិសេសនៃមហាសន្និបាត WTO លោក Mai Phan Dung ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅទីក្រុងហ្សឺណែវបានតាងនាមរដ្ឋវៀតណាមប្រគល់លិខិតឯកសារនេះ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកកំពស់កិត្យានុភាពរបស់វៀតណាមដូចជាដៃគូដែលគួរឲ្យទុកចិត្ត  និងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ដែលជាបញ្ហាសំខាន់សម្រាប់ទីផ្សារនាំចេញជលផលរបស់វៀតណាម។

បកប្រែដោយ Pham Diep