ដោយពន្យល់ពីការព្យាករណ៍នេះ UOB ដែលជាធនាគារធំជាងគេនៅសិង្ហបុរី បានចាត់ទុកថា វៀតណាមមានមូលដ្ឋានដើម្បីសម្រេចបានអត្រាកំណើនខាងលើ ដោយសារអត្រាកំណើន GDP លើសពី ៧.៥% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ជាមួយនឹងការរំពឹងទុកនៃការគាំទ្រពីការវិនិយោគសាធារណៈកើនឡើងក្នុងប៉ុន្មានខែចុងឆ្នាំនេះ។ មុននោះ UOB បានព្យាករណ៍ថា កំណើន GDP របស់វៀតណាមនៅឆ្នាំនេះគឺ ៦.៩%។

leftcenterrightdel
រូបថតឧទាហរណ៍ (nhandan.vn)

នៅក្នុងត្រីមាសទីពីរ GDP ពិតប្រាកដរបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំងដល់ ៧.៩៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺលើសពីការព្យាករណ៍កាលពីមុន។ ក្នុងឆមាសទីមួយនៃឆ្នាំនេះ កំណើនបានឈានដល់ ៧.៥២% ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងឆមាសទីមួយចាប់តាំងពីឆ្នាំ ២០១១ មក។ ភាពមិនប្រាកដប្រជាលើពន្ធបដិការបានថយចុះនៅឆមាសទីពីរនៃឆ្នាំ២០២៥ បន្ទាប់ពីអាម៉េរិកបានកំណត់អត្រាពន្ធដាច់ដោយឡែកសម្រាប់ប្រទេសនីមួយៗ មុនកាលកំណត់ថ្ងៃទី១ ខែសីហា។ អត្រាពន្ធដែលអនុវត្តសម្រាប់វៀតណាមត្រូវបានកំណត់ក្នុងកម្រិត ២០%។

បើទោះបីជាមានហានិភ័យនិងភាពមិនប្រាកដប្រជាលើបញ្ហាពន្ធបដិការក៏ដោយ យោងតាមអ្នកជំនាញ UOB សេដ្ឋកិច្ចវៀតណាមនៅតែបង្ហាញពីភាពធន់និងភាពស្វាហាប់របស់ខ្លួន។ លោក Suan Teck Kin នាយកផ្នែកស្រាវជ្រាវទីផ្សារនិងសេដ្ឋកិច្ចសកល នៃធនាគារ UOB បានវាយតម្លៃថា ក្នុងកំឡុងឆ្នាំ ២០២៦-២០៤៥ អត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រហែល ៧% គឺអាចធ្វើទៅបានទាំងស្រុងសម្រាប់វៀតណាម៕

តាម vovworld.vn