កម្មវិធីមិត្តប៉ាស៊ីហ្វិក៖ រីកសាយភាយតម្លៃមនុស្សធម៌
កប.អនឡាញ - នាថ្ងៃទី ១៩ ខែកញ្ញា នៅសង្កាត់ Nam Dong Ha ខេត្ត Quang Tri បានប្រព្រឹត្តទៅពិធីបិទកម្មវិធីមិត្តប៉ាស៊ីហ្វិកឆ្នាំ ២០២៥។
កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែកញ្ញា ហើយមានសកម្មភាពចំនួន ១៣ ក្នុងក្រុមសំខាន់ៗចំនួន ៤ រួមមាន ជំនួយមនុស្សធម៌ ជំនួយសង្គ្រោះគ្រោះមហន្តរាយ; សុខាភិបាល; ការសាងសង់ ការជួសជុល និងទំនាក់ទំនងកងទ័ព-ប្រជាជន រួមចំណែកលើកកម្ពស់សមត្ថភាពថែទាំសុខភាព ការអប់រំ ការឆ្លើយតបគ្រោះមហន្តរាយ ការដោះស្រាយគ្រឿងផ្ទុះ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។
    |
 |
ថ្នាក់ដឹកនាំខេត្ត Quang Tri ជូនផ្កាដល់ដៃគូនៃកម្មវិធីមិត្តប៉ាស៊ីហ្វិកឆ្នាំ ២០២៥ (រូបថត៖ vnanet.vn) |
មិត្តភាពប៉ាស៊ីហ្វិក គឺជាកម្មវិធីបណ្តុះបណ្តាល និងជំនួយមនុស្សធម៌ពហុជាតិ ដែលផ្តួចផ្តើមដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ទាប់ពីគ្រោះមហន្តរាយរលកយក្សស៊ូណាមិឆ្នាំ ២០០៤។
ចាប់តាំងពីឆ្នាំ ២០០៧ មកទល់បច្ចុប្បន្ននេះ វៀតណាមរួមជាមួយសហរដ្ឋអាមេរិក និងប្រទេសជាដៃគូបានអនុវត្តកម្មវិធីចំនួន ១២ នៅខេត្ត Da Nang, Khanh Hoa, Binh Dinh, Nghe An និង Quang Ngai៕
បកប្រែដោយ Huyen Trang