ស្តង់ជាង ២០០ នៃសហគ្រាសចំនួន ១៥០ មកពីខេត្ត ក្រុងទូទាំងប្រទេស និងតំណាងប្រទេសមួយចំនួននៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដូចជាឡាវ ថៃ កម្ពុជា និងឥណ្ឌូនេស៊ី បានអញ្ជើញចូលរួមពិព័រណ៍នេះ។ ផលិតផល និងទំនិញ ដែលបានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះមានភាពចម្រុះ និងសម្បូរបែបក្នុងវិស័យជាច្រើនដូចជា វាយនភណ្ឌ អេឡិចត្រូនិក - បច្ចេកវិទ្យា ម្ហូបអាហារ - ផលិតផលកសិកម្ម  សិប្បកម្ម ទំនិញប្រើប្រាស់ក្នុងផ្ទះ និងសេវាកម្មផ្សេងៗទៀត (ភស្តុភារ សេវាកម្មធ្វើដំណើរ ទេសចរណ៍ ការអប់រំ ការថែទាំសុខភាព...)។

leftcenterrightdel
ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគច្រករបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច - Da Nang ឆ្នាំ ២០២៥ (រូបថត៖ vov.vn)

ពិព័រណ៍នេះក៏ណែនាំផលិតផល OCOP ពិសេសៗដូចជា ឧស្សាហកម្មគ្រឿងចក្រ និងឧបករណ៍ ឧស្សាហកម្មជនបទ និងផលិតផលឧស្សាហកម្មជាមួយម៉ាកសញ្ញាជាតិវៀតណាម។

leftcenterrightdel
ប្រតិភូទស្សនាស្តង់តាំងបង្ហាញនៅឯពិព័រណ៍ (រូបថត៖ vov.vn)

ពិព័រណ៍ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ នៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់រូបភាពសេដ្ឋកិច្ច សង្គម ការវិនិយោគ ពាណិជ្ជកម្ម និងសក្ដានុពលទេសចរណ៍នៃតំបន់ និងអង្គភាពអាជីវកម្ម អ្នកវិនិយោគលើច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច។ នេះជាព្រឹត្តិការណ៍ជម្រុញ​ពាណិជ្ជកម្មអន្តរជាតិលើកទីមួយដែលបានប្រារព្ធឡើងចាប់តាំងពីការបង្កើតទីក្រុង Da Nang ថ្មី រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការមិត្តភាព ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសនានាលើច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងប្រទេសក្នុងតំបន់។ ពិព័រណ៍នេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៦ ខែតុលា៕

បកប្រែដោយ Duy Hoan