វេទិកាសេដ្ឋកិច្ចកសិកម្មវៀតណាម-បារាំងបានបើកនាថ្ងៃទី១០តុលានៅទីក្រុងប៉ារីសប្រទេសបារាំង។
ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយសម្ព័ន្ធក្រុមហ៊ុន Central Retail Vietnam សមាគមធុរកិច្ចបារាំង និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ នេះជាលើកទីមួយហើយដែលវេទិកានេះត្រូវបានប្រារព្ធឡើង ដោយប្រមូលផ្តុំតំណាងសមាគមធុរកិច្ច អ្នកលក់រាយបារាំង និងសហគ្រាសវៀតណាមជិត ៤០។
សហគ្រាសវៀតណាមធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្ម វាយនភ័ណ្ឌ និងសិប្បកម្ម។ ធុរកិច្ចវៀតណាមមកប្រទេសបារាំងដើម្បីណែនាំផលិតផល ស្វែងរកដៃគូដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបារាំង និងសហភាពអឺរ៉ុប។
ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចវៀតណាម - បារាំង តំណាងរដ្ឋាភិបាល និងធុរកិច្ចនៃប្រទេសទាំងពីរបានចែករំលែកអំពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងបានបើកសម័យប្រជុំតភ្ជាប់អាជីវកម្ម (B2B)។ ក្នុងឱកាសនេះសម្ព័ន្ធក្រុមហ៊ុន Central Retail Vietnam និង Verger de la Blottiere (សហករណ៍ដាំដុះ និងនាំចេញផ្លែប៉ោមឈានមុខគេមួយនៅប្រទេសបារាំង) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីសិក្សា និងពិចារណាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការនាំយកផលិតផលផ្លែប៉ោមបារាំងគុណភាពខ្ពស់ទៅកាន់ទីផ្សារវៀតណាម៕
បកប្រែដោយ Thanh Cong
Type the code from the image