លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ត្រួតពិនិត្យកងវរសេនាធំលេខ ១៦៥
កប.អនឡាញ - នាថ្ងៃទី ១៤ ខែតុលា ក្រុមបេសកកម្មនៃក្រសួងការពារប្រទេសដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានចុះត្រួតពិនិត្យនៅកងវរសេនាធំលេខ១៦៥ (កងពលធំលេខ ៣១២ អង្គទ័ពលេខ១២)។
បន្ទាប់ពីបានពិនិត្យការហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធជាស្រេច ការកសាងអង្គភាព និងស្តាប់របាយការណ៍របស់មេបញ្ជាការអង្គភាព លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានកោតសរសើរចំពោះលទ្ធផលលេចធ្លោដែលកងវរសេនាធំលេខ ១៦៥ សម្រេចបាននាពេលកន្លងមក។ ជាពិសេស គណៈកម្មាធិការបក្ស និងមេបញ្ជាការកងវរសេនាធំ បានផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត សារាចរ និងបទបញ្ជារបស់ថ្នាក់លើ និងបំពេញដោយជោគជ័យនូវភារកិច្ចដែលត្រូវបានប្រគល់ជូន។ គុណភាពនៃការហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធជាស្រេច និងការកសាងអង្គភាពរឹងមាំ មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ហើយសាមគ្គីភាព និងស្ថិរភាពក្នុងកងវរសេនាធំត្រូវបានរក្សា។
    |
 |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong លើកទឹកចិត្តដល់យុទ្ធជននៃកងវរសេនាធំលេខ ១៦៥ |
នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យអង្គទ័ពលេខ១២ និយាយរួម កងវរសេនាធំលេខ ១៦៥ កងពលធំលេខ ៣១២ និយាយដោយឡែក ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ននូវសេចក្តីសម្រេចចិត្ត បទបញ្ជា សារាចរ និងឯកសារណែនាំពីថ្នាក់លើស្ដីពីការងារយោធា និងការពារជាតិ ហើយសហការជាមួយមូលដ្ឋាននានា ដើម្បីគ្រប់គ្រងដីរបស់ក្រសួងការពារប្រទេស រក្សាការត្រៀមប្រយុទ្ធជាស្រេច រៀបចំការហ្វឹកហ្វឺនតាមផែនការ ដោយមានភាមម្ចាស់ការចំពោះអាវុធ និងឧបករណ៍ថ្មីៗ។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យមេបញ្ជាការគ្រប់លំដាប់ថ្នាក់ត្រូវរក្សាយ៉ាងម៉ឺងម៉ាត់នូវរបប និងសណ្តាប់ធ្នាប់នៃការសាងសង់ និងការគ្រប់គ្រងវិន័យ បង្កើនការអប់រំផ្នែកនយោបាយ ជាពិសេសបង្កើនការផ្លាស់ប្ដូរយោបល់តាមបែបប្រជាធិបតេយ្យ ដើម្បីបង្កើតការឯកភាពក្នុងអង្គភាព អនុវត្តការងារចលនាមហាជនឲ្យបានល្អ រក្សា និងលើកកម្ពស់សមត្ថភាពធានាផ្នែកភស្តុភារ បច្ចេកវិទ្យា និងហិរញ្ញវត្ថុសម្រាប់ការបំពេញភារកិច្ច...៕
បកប្រែដោយ Thuy Anh