បទឈប់បាញ់នៅតំបន់ហ្គាហ្សាបានស្ដារឡើងវិញ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
កងទ័ពអ៊ីស្រាអែលបាននាយប់ថ្ងៃទី ១៩ តុលា បានប្រកាសថា ខ្លួនបានស្តារឡើងវិញនូវបទឈប់បាញ់នៅតំបន់ហ្គាហ្សាជាមួយនឹងចលនាអ៊ីស្លាមហាម៉ាស។
កាយវិការនេះត្រូវបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងទ័ពជើង អាកាសអ៊ីស្រាអែលបានបើកការវាយឆ្មក់ជាបន្តបន្ទាប់នៅទូទាំងតំបន់ហ្គាហ្សា ដែលជាការឡើងជណ្ដើរផ្នែកយោធាដ៏គួរឱ្យកត់សម្គាល់បំផុតចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា។
ការវាយឆ្មក់របស់កងទ័ពជើងអាកាសអ៊ីស្រាអែលលើតំបន់ហ្គាហ្សាកាលពីថ្ងៃទី ១៩ ខែតុលាបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤៥ នាក់បានស្លាប់ និងជាង ១០០ នាក់រងរបួស។ មន្ទីរពេទ្យចំនួនបួននៅតំបន់ហ្គាហ្សាបានប្រកាសពីការទទួលយកមនុស្សរាប់សិបនាក់ដែលបានស្លាប់និងរងរបួសដោយការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះមានកុមារ និងស្ត្រីជាច្រើននាក់។
ទន្ទឹមនឹងនោះ ក្រុមហាម៉ាស់បានបដិសេធមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើទាហានអ៊ីស្រាអែលនៅទីក្រុង Rafah នៅព្រឹកថ្ងៃទី ១៩ ខែតុលាឡើយ។ ក្រុមហាម៉ាសបញ្ជាក់ថា ខ្លួននៅតែគោរពយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចព្រមព្រៀងនេះ ដោយបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលគឺជាអ្នកដែលបានរំលោភលើការសន្យាឈប់បាញ់ម្តងហើយម្តងទៀត និងបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់ ក្នុងរយៈពេល ១០ ថ្ងៃកន្លងមក៕
តាម vovworld.vn