កិច្ចប្រជុំកំពូលហ្គាហ្សា រៀបចំដោយលោក Abdel Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីប គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែតុលា ឬមុននេះ នៅរមណីយដ្ឋាន Sharm El-Sheikh របស់អេហ្ស៊ីប។ កិច្ចប្រជុំកំពូលនេះ សំដៅកៀងគរការគាំទ្រអន្តរជាតិដ៏ទូលំទូលាយជាង សម្រាប់ផែនការដែលមានចំណុចចំនួន ២០ ស្តីពីតំបន់ហ្គាហ្សារបស់លោកប្រធានាធិបតី Donald Trump ដែលកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងផ្នែកសន្តិសុខនិងការស្ថាបនាឡើងវិញនៅតំបន់ហ្គាហ្សាបន្ទាប់ពីជម្លោះ។ បណ្តាមេដឹកនាំ ឬរដ្ឋមន្ត្រីការបរទេសដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលនេះ រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី អារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម (UAE) ហ្ស៊កដានី តួកគី ប៉ាគីស្ថាន និងឥណ្ឌូនេស៊ី។
លោកប្រធានាធិបតី Donald Trump គ្រោងនឹងមកដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃទី ១៣ ខែតុលា ជាកន្លែងដែលលោកនឹងថ្លែងទៅកាន់សភាអ៊ីស្រាអែល និងជួបជាមួយក្រុមគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែល។ នារសៀលថ្ងៃដដែល លោកប្រធានាធិបតី Donald Trump គ្រោងនឹងទៅដល់ប្រទេសអេហ្ស៊ីប ជាកន្លែងដែលលោកនឹងជួបជាមួយលោកប្រធានាធិបតី Abdel Fattah El-Sisi និងចូលរួមពិធីចុះហត្ថលេខាជាមួយភាគីគាំពារផ្សេងទៀតនៃកិច្ចព្រមព្រៀងសន្តិភាពហ្គាហ្សា គឺប្រទេសអេហ្ស៊ីប កាតា និងទួរគី៕
តាម vovworld.vn
Type the code from the image