ទទួលស្វាគមន៍ លោក Kover Laszlo ប្រធានរដ្ឋសភា  ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រីមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម លោក Luong Cuong ប្រធានរដ្ឋបានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ក្នុងបរិបទដែលថា ឆ្នាំនេះប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី ដែលជាដៃគូអាទិភាពកំពូល និងជាដៃគូគ្រប់ជ្រុងជ្រោយដំបូងរបស់វៀតណាមនៅអឺរ៉ុបកណ្តាល។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបជាមួយលោក Kover Laszlo ប្រធានរដ្ឋសភាហុងគ្រី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

លោក Kover Laszlo បានសម្តែងនូវសេចក្តីរីករាយក្នុងដំណើរទស្សនកិច្ចនៅវៀតណាមម្តងទៀតបន្ទាប់ពីរយៈពេល១០ឆ្នាំ។ ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-ហុងគ្រី លើគ្រប់វិស័យ ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូលើគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៨។

វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សាវាងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងប្រធានរដ្ឋសភាហុងគ្រី លោក Luong Cuong ប្រធានរដ្ឋ សង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរបន្តសម្របសម្រួលបង្កើតក្របខ័ណ្ឌច្បាប់ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បំពេញផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវៀតណាម - ហុងគ្រី បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាព លោកប្រធានរដ្ឋបានស្នើថា ភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងតាមបណ្តាញផ្សេងៗគ្នា ដើម្បីពង្រឹងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិស័យការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ និងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ ពង្រីកផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែម និងគាំទ្រគ្នាទៅវិញទៅមក។

អំពីកិច្ចសហប្រតិបត្តិការពហុភាគី ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា វៀតណាម និងហុងគ្រី នឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប។ ទន្ទឹមនឹងនោះ ពួកគេបានអះអាងគាំទ្រចំពោះជំហរដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ដើម្បីរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់នីមួយៗ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Kover Laszlo

* នារសៀលថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបលោក Kover Laszlo។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាហុងគ្រីមានអត្ថន័យធំធេងក្នុងការពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនិយាយដោយឡែក និងជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងហុងគ្រីនិយាយរួម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តប្រពៃណីក្នុងតំបន់អឺរ៉ុបកណ្តាលខាងកើត ក្នុងនោះហុងគ្រីជាដៃគូអាទិភាពកំពូលមួយ។

ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី ហើយបានឯកភាពថា ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះឱ្យសមស្របទៅនឹងទំនាក់ទំនងនយោបាយដែលអាចជឿទុកចិត្តបាន។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណហុងគ្រី ដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអឺរ៉ុប ដំបូងបំផុតដែលបានផ្តល់សច្ចាប័នលើ EVIPA ហើយទន្ទឹមនឹងនោះបានស្នើឱ្យរដ្ឋសភាហុងគ្រី បន្តគាំទ្រសភានៃប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលនៅសេសសល់ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ។ លោក Kover Laszlo បានអះអាងថា ហុងគ្រីតែងតែត្រៀមខ្លួនជាស្រេច និងផ្តល់អនុសាសន៍ ជំរុញបណ្តាប្រទេសសហភាពអឺរ៉ុប ដែលនៅសេសសល់ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់ដើម្បីផលប្រយោជន៍របស់បណ្តាប្រទេសអឺរ៉ុប និងអះអាងថា វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុត និងសំខាន់បំផុតរបស់ អឺរ៉ុបនៅអាស៊ីអាគ្នេយ៍។

ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី គាំទ្រជំហរដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ រក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់នីមួយៗ។ អំពីបញ្ហាសមុទ្រខាងកើត លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋសភាហុងគ្រី គាំទ្រគោលជំហររបស់វៀតណាម និងអាស៊ាន ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

* គួរឱ្យរំលឹកដែរថា នារសៀលថ្ងៃទី២០ ខែតុលា នៅវិមានរដ្ឋសភា បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Kover Laszlo ប្រធានរដ្ឋសភាហុងគ្រី បានជួបពិភាក្សាការងារ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Kover Laszlo ប្រធានរដ្ឋសភាហុងគ្រី

លោក Tran Thanh Man ប្រធានរដ្ឋសភា បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីល្អជាមួយហុងគ្រី។

ប្រធានរដ្ឋសភាហុងគ្រី បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលវៀតណាមសម្រេចបានក្នុងបុព្វហេតុនៃការផ្លាស់ប្តូរថ្មី ការអភិវឌ្ឍក៏ដូចជាការធ្វើសមាហរណកម្មអន្តរជាតិ។ មានជំនឿថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នាំឱ្យវៀតណាមចូលទៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ វិបុលភាព និងទ្រព្យសម្បត្តិ។ លោកប្រធានរដ្ឋសភាហុងគ្រី បានអះអាងថា ក្នុងគោលនយោបាយការបរទេសឆ្ពោះទៅទិសបូព៌ា ហុងគ្រី តែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយមានបំណងចង់អភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័

ពិភាក្សាអំពីស្ថានភាពសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ លោក Tran Thanh Man ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា ទាំងពីរក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា គណៈកម្មាធិការជំនាញ និងក្រុមសមាជិកសភាមិត្តភាព ដើម្បីផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យសកម្មភាពរដ្ឋសភា និងសហការក្នុងការត្រួតពិនិត្យ ជំរុញ និងគាំទ្ររដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តកម្រិតខ្ពស់ និងជំរុញការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

នៅក្នុងកិច្ចចរចា ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ ១៩៨២។

ក្នុងឱកាសនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានថ្លែងអំណរគុណ និងស្នើឱ្យរដ្ឋសភា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃប្រទេសហុងគ្រី បន្តជួយសម្រួលដល់សហគមន៍វៀតណាមនៅហុងគ្រី៕

បកប្រែដោយ Minh Trung