នាពេលកន្លងមក ព្យុះនិងទឹកជំនន់បានបណ្តាលឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរលើអាយុជីវិត និងទ្រព្យសម្បត្តិនៅមូលដ្ឋានជាច្រើន ជាពិសេសនៅខេត្តភាគខាងជើងដូចជា Thai Nguyen, Cao Bang, Lang Son, Bac Ninh... ប្រឈមមុខនឹងការខូចខាតយ៉ាងធំធេងដែលបណ្តាលមកពីព្យុះ និងទឹកជំនន់នាពេលថ្មីៗនេះនៅមូលដ្ឋានជាច្រើន កងទ័ពប្រជាជនវៀតណាមបានបញ្ជូនកម្មាភិបាល យុទ្ធជន និងកងជីវពលជាង ៤៨៥,០០០ នាក់ រួមជាមួយនឹងរថយន្ត និងឧបករណ៍គ្រប់ប្រភេទជាង ១ ម៉ឺនគ្រឿង ដើម្បីចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតប ស្វែងរក និងជួយសង្គ្រោះ និងយកឈ្នះលើផលវិបាកនៃគ្រោះធម្មជាតិ។

leftcenterrightdel
ដោយទទួលការផ្ទេរសិទ្ធិពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារជាប្រទេស លោកឧត្តមសេនីយ៍ឯក Truong Thien To ប្រគល់ថវិកាចំនួន ១០ ពាន់លានដុងដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក Truong Thien To បានបញ្ជាក់ថា អង្គភាពទាំងឡាយក្នុងកងទ័ពតែងតែឈានទៅមុខ មិនខ្លាចគ្រោះថ្នាក់ និងការលំបាក ដើម្បីជួយប្រជាជនផ្លាស់ទីលំនៅ ជួយសង្គ្រោះ សាងសង់ផ្ទះឡើងវិញ និងជួយប្រជាជនមានស្ថិរភាពក្នុងជីវភាពរស់នៅ។ ព្រមទាំង ស្បៀងអាហាររាប់រយតោន ភួយ សម្លៀកបំពាក់ និងគ្រឿងឧបភោគ បរិភោគជាច្រើនត្រូវបានជូនទៅដល់ប្រជាជន ដែលនេះបង្ហាញពីមនោសញ្ចេតនា និងទំនួលខុសត្រូវរបស់កងទ័ពចំពោះប្រជាជន។ ថ្វីត្បិតតែថវិកានេះមិនច្រើនក៏ដោយ វាជាមនោសញ្ចេតនា ទំនួលខុសត្រូវ និងការចែករំលែកដោយស្មោះស្ម័គ្រដែលកម្មាភិបាល និងយុទ្ធជននៃកងទ័ពទាំងមូល ជូនដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ។ នោះក៏ជាសន្តានចិត្តរបស់កងទ័ពលោកអ៊ំ ហូ ដែលតែងតែ​ប្រកៀកស្មានឹង​ប្រជាជន ជួយប្រជាជនជំនះការលំបាក។

មានប្រសាសន៍ក្នុងពិធីនេះដែរ លោក Nguyen Phi Long លេខារងគណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិ ថ្លែងអំណរគុណចំពោះគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដែលបានសហការ និងរួមចំណែកជួយប្រជាជនជំនះផលវិបាកនៃគ្រោះធម្មជាតិ។ លោកបានបញ្ជាក់ថា ជំនួយទាំងឡាយនេះនឹងត្រូវបាន​ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរងការខូចខាត ឈ្នះការលំបាក និងមានស្ថិរភាពក្នុងជីវភាពរស់នៅនាពេលឆាប់ៗនេះ៕

បកប្រែដោយ Thuy Anh