ការតាំងពិព័រណ៍នេះឧទ្ទេសនាមរូបថតចំនួនជាង ២០ ជារូបភាពតំណាងប្រទេសជាតិ ប្រជាជន និងវប្បធម៌វៀតណាម ពីទេសភាពល្បីៗដូចជា Ha Long, Ninh Binh, Da Nang, ទីក្រុងហាណូយ ទីក្រុងហូជីមិញ... ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ពិធីបុណ្យប្រពៃណី និងភាពស្រស់ស្អាតនៃទីក្រុងទំនើប។

leftcenterrightdel
លោក Nguyen Luong Ngoc ឯកអគ្គរដ្ឋទូត ឧទ្ទេសនាមរូបថតដាក់តាំងពិព័រណ៍ជូនគណៈប្រតិភូដែលចូលរួមពិធីបើក (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅអ៊ីរ៉ង់)

ក្នុងពិធីបើកការតាំងពិព័រណ៍នេះ លោក Hamidreza Gholamzadeh នាយកទទួលបន្ទុកកិច្ចការបរទេសអាជ្ញាធរទីក្រុង Tehran បានឲ្យដឹងថា តាមរយៈពិព័រណ៍នេះ ប្រជាជនអ៊ីរ៉ង់នឹងមានឱកាសយល់កាន់តែច្បាស់អំពីប្រទេសវៀតណាមដ៏ស្រស់ស្អាត អំពីវប្បធម៌ ទេសភាព និងទីក្រុងដែលកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់នេះ។

ដោយសម្តែងនូវកិត្តិយសដែលស្ថានីយ៍ Tajrish ត្រូវបានជ្រើសរើសជាកន្លែងតាំងពិព័រណ៍រូបថត “វៀតណាម៖ សម្រស់ និងកម្លាំងរស់អមតៈ” លោក Saeed Lotfi អគ្គនាយកក្រុមហ៊ុន Tehran Metro បានឲ្យដឹងថា ជាមួយនឹងចរាចរណ៍អ្នកដំណើរនៃស្ថានីយ៍ Tajrish មានអ្នកដំណើរប្រមាណ ៤ ម៉ឺននាក់/ថ្ងៃ ការតាំងពិព័រណ៍នេះនឹងជួយប្រជាជនអ៊ីរ៉ង់ជាច្រើនយល់កាន់តែច្បាស់អំពីវៀតណាម ជាប្រទេសរួសរាយរាក់ទាក់និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌។

ការតាំងពិព័រណ៍នឹងត្រូវបានបង្ហាញនៅស្ថានីយ៍រថភ្លើងក្រោមដី Tajrish រយៈពេល ៣ សប្តាហ៍៕

តាម vovworld.vn