យូរៗទៅ ពីសកម្មភាពប្រជាប្រិយ ពិធីបុណ្យបានអភិវឌ្ឍក្លាយជាពិធីបុណ្យទ្រង់ទ្រាយធំ ហើយជានិមិត្តរូបវប្បធម៌ពិសេសនៃតំបន់ Bay Nui និងត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ពិធីបុណ្យប្រណាំងមិនត្រឹមតែជាពិធីបុណ្យកីឡាប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យដ៏រស់រវើកនៃវប្បធម៌របស់ជនជាតិខ្មែរផងដែរ។ ប្រជាជននៅមូលដ្ឋាន  ចាត់ទុកពិធីប្រណាំងជាផ្នែកមួយនៃស្រុកកំណើតរបស់ខ្លួន។ កាសែតកងទ័ពប្រជាជនសូមបង្ហាញរូបភាពមួយចំនួនក្នុងពិធីបុណ្យប្រណាំងគោ Bay Nui លើកទី៣០ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកញ្ញា នៅទីក្រុង An Giang៕

leftcenterrightdel
ក្រណាត់ចម្រុះពណ៌លើគោមួយគូ សំដៅទទួលក្តីសំណាងល្អក្នុងការប្រណាំង

leftcenterrightdel
"អ្នកជិះគោ" នាំគោមួយគូដែលមានសុខភាពល្អទៅដល់ទីលានប្រណាំងដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រណាំង

leftcenterrightdel
កុមារជនជាតិខ្មែរត្រូវបានឪពុកម្តាយអប់រំអំពីវប្បធម៌ប្រពៃណី

leftcenterrightdel
ពិធីបុណ្យប្រណាំងគោក៏ជាឱកាសមួយសម្រាប់សហគមន៍ជនជាតិខ្មែររក្សា និងបង្ហាញពីអត្តសញ្ញាណវប្បធម៌ប្រពៃណី

បកប្រែដោយ Thanh Cong