នាំមកនូវវប្បធម៌ និងសិល្បៈវៀតណាមទៅកាន់មិត្តភក្តិរុស្ស៊ី និងអន្តរជាតិ
កប.អនឡាញ - នាពេលខាងមុខនឹងមានសកម្មភាពផ្លាស់ប្តូរ និងផ្សព្វផ្សាយវប្បធម៌ជាច្រើនទៀតរវាងប្រទេសទាំងពីរវៀតណាម-រុស្ស៊ី ។
ក្នុងក្របខ័ណ្ឌនៃសកម្មភាពវប្បធម៌ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី (១៩៥០-២០២៥) នាថ្ងៃទី ១៨ ខែកក្កដា នៅមជ្ឈមណ្ឌលសិល្បៈប្រជាប្រិយទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី រោងមហោស្រព Le Ngoc បានបន្តប្រព្រឹត្តទៅកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងសម្តែងសិល្បៈដែលមានឈ្មោះថា "បទចម្រៀងមិត្តភាពវៀតណាម - រុស្ស៊ី"។
    |
 |
កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងសម្តែងសិល្បៈក្រោមចំណងជើងថាថា “បទចម្រៀងមិត្តភាពវៀតណាម-រុស្ស៊ី”។ រូបថត៖ Tran Hai/VNA |
ទស្សនិកជនជាច្រើន បងប្អូនសហគមន៍វៀតណាមនៅរុស្ស៊ី និងមិត្តភក្តិរុស្ស៊ីបានមកទស្សនា និងរីករាយជាមួយកម្មវិធីសិល្បៈពិសេសរបស់វៀតណាម។
ថ្លែងមតិក្នុងកម្មវិធីនេះ លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី បានចាត់ទុកថា កម្មវិធីនេះគឺជាសកម្មភាពការទូតវប្បធម៌សំខាន់ រួមចំណែកផ្សព្វផ្សាយរូបភាព ប្រពៃណី និងវប្បធម៌របស់វៀតណាមទៅកាន់មិត្តរុស្ស៊ី និងអន្តរជាតិ។ នាពេលខាងមុខនឹងមានសកម្មភាពផ្លាស់ប្តូរ និងផ្សព្វផ្សាយវប្បធម៌ជាច្រើនទៀតរវាងប្រទេសទាំងពីរ។
បកប្រែដោយ Thanh Cong