ផ្សព្វផ្សាយ និងឧទ្ទេសនាមវប្បធម៌វៀតណាមដល់មិត្តភ័ក្តិអន្តរជាតិ
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៣ ខែតុលា នៅទីក្រុងហាណូយ លោក Trinh Ngoc Chung ប្រធាននាយកដ្ឋានវប្បធម៌បណ្តាជនជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានឲ្យដឹងថា សប្តាហ៍ “មហាសាមគ្គីភាពបណ្តាជនជាតិ- បេតិកភណ្ឌវប្បធម៌វៀតណាម” ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា នៅភូមិវប្បធម៌ទេសចរណ៍ បណ្តាជនជាតិវៀតណាម (ទីក្រុងហាណុយ)។
ព្រឹត្តិការណ៍នេះមានការចូលរួមពីប្រជាជនជាង ២០០ នាក់ នៃជនជាតិចំនួន ១៨ ដូចជា៖ Tay, Nung, Dao, Mong, Muong, Thai, Kho Mu, Ta Oi, Ba Na, Co Tu, Xo Dang, Gia Rai, Raglai, E De, ខ្មែរ, Kinh។ល។
    |
 |
លោក Trinh Ngoc Chung ប្រធាននាយកដ្ឋានវប្បធម៌បណ្តាជនជាតិវៀតណាម ជូនដំណឹងអំពីកម្មវិធីផ្សព្វផ្សាយ និងឧទ្ទេសនាមវប្បធម៌វៀតណាមដល់មិត្តភ័ក្តិអន្តរជាតិ (រូបថត៖ nhandan.vn) |
ចំណុចលេចធ្លោក្នុងសប្តាហ៍គឺកម្មវិធីផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីវប្បធម៌វៀតណាមទៅកាន់មិត្តភ័ក្តិអន្តរជាតិ តាមរយៈសកម្មភាពចំនួន៣៖ ឧទ្ទេសនាមអំពីសកម្មភាពវប្បធម៌ដ៏វិសេសវិសាលរបស់បណ្តាជនជាតិ; អញ្ជើញភ្ញៀវអន្តរជាតិមកឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់ពីលំហវប្បធម៌នៃបណ្តាជនជាតិ និងរីករាយជាមួយម្ហូបអាហារក្នុងតំបន់។ ការសម្តែងសិល្បៈប្រជាប្រិយនឹងត្រូវបានសំដែងដោយសិល្បករ ដែលនាំមកនូវការឆ្លងកាត់បទពិសោធន៍ដ៏រស់រវើក និងជាក់ស្តែង។ ក្រៅពីនោះ ក៏មានមហោស្រពវប្បធម៌ជនជាតិ Muong លើកទី២; សិក្ខាសាលាវិទ្យាសាស្ត្រ "ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណី ពាក់ព័ន្ធនឹងការអភិវឌ្ឍទេសចរណ៍"; មហោស្រពមហាសាមគ្គីភាពបណ្តាជនជាតិ។ល៕
បកប្រែដោយ Huyen Trang