ពិធីបុណ្យនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១១ ខែតុលា។ ពិធីបុណ្យនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិធីរំលឹកខួបលើកទី ៧២៥ នៃមរណភាពរបស់វីរៈបុរសជាតិ Tran Hung Dao និងខួបលើកទី ៥៨៣ នៃមរណភាពរបស់វីរៈបុរសជាតិ និងមហាបុរសក្នុងវិស័យវប្បធម៌នៃពិភពលោក Nguyen Trai។

leftcenterrightdel
ខ្លោងទ្វារវត្ត Con Son (រូបថត៖ mekongasean.vn)

ពិធីបុណ្យរួមមានសកម្មភាព និងពិធីពិសេសៗ ជាមួយសកម្មភាពផ្សព្វផ្សាយតម្លៃសកលលោកនៃកេរ្តិ៍ដំណែលទាំង ៥ ក្នុងមណ្ឌលកេរ្តិ៍ដំណែល និងរមណីយដ្ឋាន Yen Tu - Vinh Nghiem - Con Son, Kiep Bac នៅទីក្រុង Hai Phong ដែលទើបតែត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូ៕

បកប្រែដោយ Thuy Anh