មហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិរបរអន្តរជាតិឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើងដើម្បីអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណ និងតម្លៃវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ។​ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសមួយសម្រាប់លើកតម្កើងភូមិរបរ សិប្បករ និងពលករនៅក្នុងភូមិសិប្បកម្ម ព្រមទាំងបំផុសឱ្យមានការស្រលាញ់ភូមិរបរប្រពៃណីរបស់យុវជនជំនាន់ក្រោយ តាមរយៈនោះ ទាក់ទាញយុវជនដែលមានសមត្ថភាពចូលរួមក្នុងការផលិតរបស់ភូមិរបរ។ ព្រឹត្តិការណ៍នេះក៏មានបំណងផ្សព្វផ្សាយ និងជំរុញពាណិជ្ជកម្មនៅភូមិសិប្បកម្មរបស់ទីក្រុងហាណូយ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

leftcenterrightdel
មហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិរបរអន្តរជាតិឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ (រូបថត៖ ​congly.vn)

សកម្មភាពសំខាន់ៗនៃមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិរបរអន្តរជាតិឆ្នាំ ២០២៥ រួមមាន៖ ពិធីអុជធូបនៅរាជវាំង Thang Long,​ ពិធីបើកមហោស្រពអភិរក្ស និងអភិវឌ្ឍន៍ភូមិរបរអន្តរជាតិឆ្នាំ ២០២៥ ព្រមទាំងប្រគល់រង្វាន់ប្រកួតប្រជែងផលិតផលសិប្បកម្មវៀតណាម, ការប្រកួតប្រជែងផលិតផលភូមិរបរទីក្រុងហាណូយ, រៀបចំកន្លែងតាំងពិព័រណ៍ផលិតផលរបស់ភូមិរបរលេចធ្លោរបស់ទីក្រុងហាណូយ ខេត្ត ក្រុងនៅទូទាំងប្រទេស និងភូមិរបរអន្តរជាតិ ក្រោមប្រធានបទ “អភិរក្ស-អភិវឌ្ឍន៍- សមាហរណកម្ម”...

ព្រឹត្តិការណ៍ខាងក្រៅដូចជា៖ រៀបចំសិក្ខាសាលាស្តីពីការអភិរក្ស និងអភិវឌ្ឍភូមិរបរទីក្រុងហាណូយ, ការប្រកួតប្រជែងផលិតផលសិប្បកម្មវៀតណាម, ការប្រកួតប្រជែងផលិតផលរបស់ភូមិរបរទីក្រុងហាណូយ, សន្និសីទជំរុញការ វិនិយោគ និងអភិវឌ្ឍន៍ផលិតផលភូមិរបរនៅជនបទ និងចូលរួមពិធីបុណ្យសិប្បកម្មពិភពលោក Kokan - Uzbekistan ឆ្នាំ២០២៥...៕

បកប្រែដោយ Pham Diep