រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៥ល្ងាច ទីធ្លាវត្តបឹងក្រចាប់ថ្មី មានភាពអ៊ូអរដោយតន្ត្រីប្រពៃណីរបស់ជនរួមជាតិខ្មែរ។ អ្នកដែលផ្តួចផ្តើមគំនិតបង្កើតលំហវប្បធម៌នេះ គឺអ្នកស្រី Lam Thi Hau ជាជនរួមជាតិខ្មែរម្នាក់នៅឃុំ Tan Thanh ទីក្រុង Can Tho។

leftcenterrightdel
ក្មេងៗចូលចិត្តហាត់រៀនរបាំប្រពៃណី

អ្នកស្រី Hau បាននិយាយថា គាត់ស្រលាញ់សិល្បៈបុរាណខ្មែរតាំងពីនៅក្មេង។ នៅពេលធំដឹងក្តីឡើង គាត់ចង់ផ្សព្វផ្សាយសិល្បៈរបាំប្រពៃណីជូនក្មេងៗជំនាន់ក្រោយ ព្រោះវាមិនត្រឹមតែជាទម្រង់សិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអត្តសញ្ញាណ និងមោទនភាពរបស់ជនរួមជាតិខ្មែរផងដែរ។

“នៅពេលពេលខ្ញុំបញ្ចប់ថ្នាក់បរិញ្ញាបត្រវប្បធម៌នៅទីក្រុងហូជីមិញ ខ្ញុំចង់ត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីជួយអភិវឌ្ឈន៍ស្រុកកំណើត។ ជាដំបូង ខ្ញុំបង្រៀនរបាំឲ្យក្មេងៗពីរបីនាក់នៅផ្ទះ បន្ទាប់មកខ្ញុំបានសុំព្រះចៅអធិការវត្តអនុញ្ញាតបើកថ្នាក់រៀន និងបបូលក្មេងៗឲ្យចូលរៀនបន្ថែមទៀត ដូច្នេះហើយទើបមានប្អូនក្មេងៗចូលរួមកាន់តែច្រើនឡើង”។

ជារៀងរាល់រសៀល ថ្នាក់ហាត់រៀនរាំរបាំឥតគិតថ្លៃនៅវត្តបឹងក្រចាប់ថ្មី ជួយឱ្យក្មេងៗយល់កាន់តែច្បាស់ និងស្រឡាញ់តម្លៃវប្បធម៌ និងរបាំប្រពៃណីរបស់ខ្លួន។ មានក្មេងពី ២០ ទៅ ៣០ នាក់ ច្រើនជាងគេងប្រហែល ៥០ នាក់ចូលរួមជារៀងរាល់ថ្ងៃ។ គ្មានសៀវភៅសិក្សា គ្មានឆាក គ្រាន់តែជាទីធ្លាក្នុងវត្ត និង​ឧបករណ៍បំពងសម្លេង ជាពិសេស​​ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសិស្សជនរួម​ជាតិខ្មែរក្នុងថ្នាក់។ អ្នកស្រី Lam Thi Hau បង្រៀនពួកគេអំពីរបាំប្រពៃណីដូចជា រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ... យ៉ាង​អ៊ូអរ សប្បាយរីករាយ។

leftcenterrightdel
អ្នកស្រី Lam Thi Hau បង្ហាញក្បាច់រាំមួយៗដល់ក្មេង

ប្អូន Huynh Thao Nhi បាននិយាយដោយរំភើបថា៖ "ខ្ញុំបានហាត់រៀនរបាំជាង ២ ឆ្នាំហើយ។ ខ្ញុំឃើញអ្នក Lam Thi Hau បង្ហោះលើបញ្តាញសង្គមអំពីថ្នាក់ហាត់រៀនរបាំប្រពៃណីខ្មែរ ខ្ញុំចូលចិត្ត ហើយសុំចូលរួម" ។

មិនត្រឹមតែជាកន្លែងអភិរក្សសិល្បៈប្រពៃណីប៉ុណ្ណោះទេ ថ្នាក់ហាត់រៀនរបាំនៅវត្តបឹងក្រចាប់ថ្មីដែលបង្រៀនដោយអ្នកស្រី Hau ក៏ជាកន្លែងតភ្ជាប់សហគមន៍ផងដែរ។ ពីការហាត់រៀននីមួយៗ ក្មេងៗកាន់តែមានទំនុកចិត្ត កាន់តែស្រឡាញ់ភាពស្រស់ស្អាតនៃវប្បធម៌របស់ខ្លួន។ ថ្នាក់ហាត់រៀនរបាំក៏ជួយក្មេងឱ្យមានកន្លែងលេងសប្បាយៗក្នុងអំឡុងពេលវិស្សមកាលទៀតផង។

leftcenterrightdel
មានក្មេងៗចូលរួមថ្នាក់ហាត់រៀនរបាំច្រើនៗ

ព្រះតេជគុណ Thach Thuol ព្រះចៅអធិការវត្តបឹងក្រចាប់ថ្មីមានសង្ឃដីកាថា “វត្តបើកថ្នាក់ហាត់រៀនរបាំ ដើម្បីរួមគ្នាថែរក្សាវប្បធម៌ប្រពៃណីជនរួមជាតិខ្មែរ។ រាំវង់ ឡាំលាវ សារ៉ាវ៉ាន់… ទាំងរបាំ ទាំងភ្លេងពិណពាទ្យ បង្រៀនក្មេងៗរាំ ដើម្បីសម្តែងក្នុងឱកាសពិធីបុណ្យនានា”។

បន្ទាប់ពីបង្រៀនរបាំអស់រយៈពេលជិត ៣ ឆ្នាំមក ពេលនេះថ្នាក់បានបង្កើតក្រុមរបាំមួយដើម្បីសម្តែងក្នុងកម្មវិធីនានា ឬក្នុងពិធីបុណ្យនានារបស់ជនរួមជាតិខ្មែរ ដូចជា ពិធីបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យសែនដូនតា ពិធីបុណ្យកឋិនទាន... មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ក្រុមរបាំក៏បានអញ្ជើញទៅសម្តែងនៅតាមខេត្តផ្សេងៗផងដែរ។

ថ្នាក់ហាត់រៀនរបាំនៅវត្តបឹងក្រចាប់ថ្មី រួមចំណែកថែរក្សាសិល្បៈរបាំខ្មែរ និងពោរពេញដោយក្តីស្រលាញ់ចំពោះមាតុភូមិ និងសំបូរទៅដោយអត្តសញ្ញាណវប្បធម៌។

បកប្រែដោយ Duy Hoan