ជំរុញសកម្មភាពផ្សព្វផ្សាយរបស់គណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស
កប.អនឡាញ - នារសៀលថ្ងៃទី ១១ ខែកក្កដា គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភាបានជួបធ្វើការជាមួយតំណាងស្ថាប័នសារព័ត៌មានមួយចំនួន ដើម្បីសម្របសម្រួលផ្តល់ព័ត៌មាន និងផ្សព្វផ្សាយអំពីសកម្មភាពរបស់គណៈកម្មាធិការ។
ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការបានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពជាមួយស្ថាប័នសារព័ត៌មាន ផ្តល់ព័ត៌មានអំពីសកម្មភាពនីតិប្បញ្ញត្តិ ឃ្លាំមើល ពិនិត្យច្បាប់ និងកិច្ចការបរទេសរដ្ឋសភារបស់គណៈកម្មាធិការ ដែលបង្កើតឱ្យមានចំណាប់អារម្មណ៍ជាវិជ្ជមាន ទាក់ទាញការចាប់អារម្មណ៍ពីសាធារណមតិសង្គម និងលើកកម្ពស់ការជឿទុកចិត្ត និងការឯកភាពរបស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋទូទាំងប្រទេស។
នាពេលខាងមុខ គណៈកម្មាធិការនឹងសិក្សា និងបង្កើតសេចក្តីព្រាងបទប្បញ្ញត្តិស្តីពីការសម្របសម្រួលការផ្សព្វផ្សាយ និងស្នើសូមយោបល់ពីស្ថាប័នសារព័ត៌មាន ចាត់តាំងកម្មាភិបាលឱ្យទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានដល់សារព័ត៌មាន សម្របសម្រួលដើម្បីជំរុញការផ្សព្វផ្សាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ កសាងមូលដ្ឋានទិន្នន័យព័ត៌មាន ដើម្បីបម្រើការងារផ្សព្វផ្សាយយូរអង្វែង។ល៕
បកប្រែដោយ Huyen Trang