leftcenterrightdel
លោក Nguyen Quoc Dung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក (រូបថត៖ vov.vn)

ជាអតីតសត្រូវនឹងគ្នាក្រោយសង្គ្រាម ប្រទេសទាំងពីរបានជម្នះការខ្វែងគំនិតគ្នាដើម្បីក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នេះអាចនិយាយបានថាជាដំណើរដ៏កម្រមួយក្នុងទំនាក់ទំនងអន្តរជាតិ។ សម្រាប់វៀតណាម នេះគឺជាលទ្ធផលនៃគោលនយោបាយការបរទេសជាប់លាប់៖ ឯករាជ្យភាព ស្វ័យភាព ពហុភាគីភាវូបនីយកម្ម សមាហរណកម្មយ៉ាងស៊ីជម្រៅ ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ទំនាក់ទំនងវៀតណាម-អាមេរិកមានការអភិវឌ្ឍ ដោយសារភាគីទាំងពីរបានកសាងទំនុកចិត្ត ចែករំលែកផលប្រយោជន៍រួមជាយុទ្ធសាស្ត្រ និងប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការជាក់ស្តែងៗ។

លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានសង្កត់ធ្ងន់ថា “យើងសង្ឃឹមថា មិត្តអាមេរិកនឹងបន្តរួមដំណើរជាមួយវៀតណាមមិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ថែមទាំងជាមិត្តស្មោះត្រង់ ចែករំលែកសេចក្តីប្រាថ្នាអំពីពិភពលោកមួយប្រកបដោយសន្តិភាព ស្ថិរភាព និងបរិយាប័ន្ន។

បកប្រែដោយ Duy Hoan