នៅកិច្ចពិគ្រោះយោបល់នយោបាយ ភាគីទាំងពីរបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក ព្រមទាំងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ និងបន្តសម្របសម្រួលយ៉ាងល្អក្នុងការត្រៀមរៀបចំសកម្មភាពកិច្ចការបរទេសសំខាន់ៗ រួមទាំងការត្រៀមរៀបចំសម្រាប់កិច្ចពិគ្រោះយោបល់នយោបាយថ្នាក់រដ្ឋមន្ត្រីនៃក្រសួងការបរទេសទាំងពីរនៅចុងឆ្នាំនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់នយោបាយ វៀតណាម-ឡាវ លើកទី១០ (រូបថត៖ vovworld.vn)

ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបសវនាការជាមួយលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រីឡាវ លោក Santiphab Phomvihane រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក Bounleua Phandanouvong ប្រធានស្តីទីនៃគណៈកម្មការទាក់ទងបរទេសមជ្ឈិមឡាវ។

នៅក្នុងជំនួប លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីបានអះអាងថា ក្រសួងការបរទេសវៀតណាម បានត្រៀមខ្លួនជាស្រេចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងគណៈកម្មការទាក់ទងបរទេសមជ្ឈិមឡាវ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការទូតបក្ស ការទូតរដ្ឋ និងការទូតប្រជាជនរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ ពង្រឹងការសម្របសម្រួលលើបញ្ហាអន្តរជាតិ និងតំបន់នៅតាមវេទិកានានា ក៏ដូចជាផ្លាស់ប្តូរក្នុងវិស័យ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕

បកប្រែដោយ Huyen Trang